Jang Sung Kyu មាន​ចេតនា​ចង់​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ក្រុម​ EXO ហើយនេះ​ជា​សកម្ម​ភាព​ដែល​​អ្នក​គាំទ្រ​ក្រុម​នេះ​ដូច​គាត់ទន្ទឹង​ចង់​ឃើញ​។​ អ្នក​គាំទ្រ​ក្រុម EXO ដែល​ជា​ទូទៅ​ត្រូវ​បាន​គេ​ស្គាល់​ជា​ភាសា​អង់​គ្លេសជា EXO-Ls បាន​ឃើញ​ប្រតិកម្ម​មួយ​ចំនួន​រវាង​​សមាជិក​ក្នុង​ក្រុម EXO នីមួយៗ​ និង​ពិធីករ​ឆ្នើម Jang Sung Kyu។

កាល​ពី​ឆ្នាំ២០១៧ គាត់​បាន​ធ្វើ​ការ​ជាមួយ​នឹង​ក្រុម EXO នៅ​ពេល​ពួក​គេ​បាន​ចូល​រួម​ជា​ភ្ញៀវក្នុងកម្មវិធី Knowing Brothers ហើយ​កន្លង​ទៅ​មិនយូរ​ប៉ុន្មាន​នេះ​ គាត់​បាន​ចំណាយ​ពេល​មួយ​ចំនួន​ជាមួ​យ​នឹង​ Chanyeol និង​ Sehun ក្នុង​កម្មវិធី My Little Television ដែរ​។​

ទន្ទឹម​នឹង​អ្នក​គាំទ្រ​ជា​ច្រើន​បានឃើញ​រួច​ហើយ​នូវ​ចំណង​មិត្ត​ភាព​ដ៏​អស្ចារ្យ​របស់​ពួក​គេ​ក្រោយ​ពី​បាន​បង្ហាញ​ខ្លួន​ក្នុងកម្មវិធីទាំង​នេះ ប្រតិកម្ម​របស់ Chanyeol និង​ Jang Sung Kyu ថ្មីៗ​នេះ​គឺ​ពិត​ជា​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់​ ព្រោះ​នេះ​ជា​អ្វីដែល​​ធ្វើ​អ្នក​គាំទ្រ​ (EXO-Ls) ក្រុម​ EXO នៅ​គ្រប់​ទីកន្លែង​ទន្ទឹង​ចង់​ឃើញ​​ខ្លាំង​។

កាល​ពីថ្ងៃទី៣ ខែកញ្ញា លោក Jang Sung Kyu មាន​រឿង​មួយ​ដ៏ពិសេស​ចែក​រំលែក​តាម​រយៈ​គណនី​អ៊ីន​ស្តាក្រាម​របស់​គាត់​។ ដើម​ឡើយ Chanyeol បាន​ផ្តើម​ Follow គាត់​! កាល​នោះ​ Jang Sung Kyu រំភើប​ចិត្ត​ខ្លាំង​ក្រោយ​បាន​ដឹង​ដំណឹង​នេះ​ ពី​ព្រោះ​គាត់​បាន​បង្ហោះ​បង្ហាញ​នូវ​រូបភាព​មួយ​ពី​ទិដ្ឋភាព​នោះ​ និង​ថែម​ទាំងបង្ហាញ​ពី​ការ​គំាទ្រ​ដ៏​ងប់​ងល់​របស់​ខ្លួនចំពោះ​ក្រុម​នេះ​​តាម​រយៈ​ការ​បញ្ចេញ​មតិ។

 

ក្រៅ​ពី​អ្វី​ដែល​បាន​លើក​ឡើង​ខាង​លើ Jang Sung Kyu បាន​បន្ត​បង្ហាញ​ពី​ក្តី​រំជើប​រំជួល​របស់​ខ្លួន​ដោយ​បាន​បន្ថែម​ពាក​សម្តី​ដ៏​រីករាយ​គួរ​ឱ្យ​ទាក់​ទាញ​មួយ​ចំនួន​ទៀត​ដូច​ជា “គាំង​បេះដូង​” និង​ “ស្អាត” នៅ​លើ​រូប​ភាព​នោះ។​

ដើម្បី​ធ្វើ​ឱ្យ​រឿង​នេះ​កាន់​តែ​ទាក់​ទាញ​ទៀត​ ក្រោយ​ពី Chanyeol បាន​ឃើញសារ​ដែល Jang Sung Kyu បាន​បង្ហោះ​ ក៏បាន​ឆ្លើយ​តប​វិញ​ជាមួយ​នឹង​រូប​ emojis យ៉ាង​ផ្អែម​ល្ហែម​ ហើយ​ Jang Sung Kyu ក៏បាន​ប្រតិ​កម្ម​តប​វិញ​ដោយ​ដាក់​រូប​បេះដូង​គាំទ្រ​ក្រុម​នេះ​ម្តង​ទៀត​!

ឥឡូវ​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​គ្រប់​ទីកន្លែង​បាន​រំភើប​ចិត្ត​នឹង​ការ​ឆ្លើយ​ឆ្លង​គ្នា​យ៉ាង​ផ្អែម​ល្ហែម​គួរ​ឱ្យ​ស្រឡាញ់​រវាង​អ្នក​ទាំង​ពីរ​ និង​អន្ទះ​សា​ចង់​ឃើញ​ការ​ឆ្លើយ​ឆ្លង​គ្នា​របស់​អ្នក​ទាំង​ពីរ​បន្ថែម​ទៀត​នៅ​ក្នុង​អ៊ីន​ស្តាក្រាម​ក្នុង​ពេល​ឆាប់ៗខាង​មុខ​៕

ប្រភព៖ koreaboo

(Number Of Views: 656 times)