ឃ្លា #StayStrongRosé ក្នុង​អ៊ីន​ស្តា​ក្រាម​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពេញ​ពិភព​លោក​ក្នុង​រយៈ​ពេលប៉ុន្មាន​ម៉ោង​កន្លង​ទៅ​នេះ​នៅ​ពេល​អ្នក​គាំទ្រ​ជា​​ច្រើន​រក​ឃើញ​សារ​បង្ហោះ​ក្នុង​គណនី​អ៊ីន​ស្តាក្រាម​មួយ​ចំនួន​ដោយ​មាន​ការ​លើក​ឡើង​ថា ទាំង Rosé និង​សូម្បីតែ​ឪពុក​របស់​នាង​បាន​ចុច​ like សារ​នៅ​លើ​អ៊ីន​ស្តាក្រាមដែល​ថា​ នាងមិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ដូច​សមាជិ​កនីមួយៗ​ក្នុង​ក្រុម​ផ្សេង​ទៀត​​។

គេ​សម្គាល់​ឃើញ​ដំបូង​នៅ​ពេល​ដែល Rosé ចុច​ Like លើ​សារ​មួយ​ដែល​និយាយ​ថា “គ្រប់​យ៉ាង​កើត​​ឡើង​ដោយ​មាន​ហេតុ​ផល​ ដោយ​ព្រោះ​ការ​កុហក​ យើង​មិន​អាច​ទុក​ចិត្ត​នរណា​ម្នាក់​បាន​ទេ តែ​ទុក​ចិត្ត​លើ​តែ​ខ្លួន​ឯង​  មនុស្សចេះតែប្រែប្រួល ដូច្នេះវាជា​មេរៀនដែល​យើង​មិន​ត្រូវ​ទុកការ​មិន​ល្អ​ក្នុងចិត្ត​ និង​​ថា មាន​រឿង​មិន​ល្អ​កើត​ឡើង​ ដើម្បី​ឱ្យ​យើង​ដឹង​គុណ​វា​ពេល​វា​ត្រឹម​ត្រូវ​វិញ​ ហើយ​ជូន​កាល​រឿងល្អរសាត់បាត់អស់ទៅដើម្បីឱ្យ​រឿងកាន់តែល្អត្រឡប់មកវិញ​”។

អ្នក​គាំទ្រ​ Rosé ម្នាក់​ក៏បាន​ចុច​ Like លើ​តារាង​មួយ​នៅ​លើ​គណនី​អ៊ីន​ស្តា​ក្រាម​របស់​នាង​ដែល​បង្ហាញ​ពី​សកម្ម​ភាព​ទោល​ទាំង​អស់​របស់​សមាជិក​ក្នុង​ក្រុម BLACKPINK នីមួយៗ​ដែល​ពួក​គេ​ទទួល​បាន​​ក្នុង​ឆ្នាំ២០១៩ កន្លង​ទៅ​ ហើយ​តារាង​របស់ Rosé អត់​ឃើញ​មាន​អ្វី​សោះ​។​

រឿង​កាន់​តែ​ក្រៀម​ក្រំ​នោះ​គឹ​ ឪពុក​របស់ Rosé លោក Mason Park ក៏បាន​ចុច​ Like នៅ​លើ​សារ​នេះ​ដែរ​ដោយ​ចង់​បញ្ជាក់​ប្រាប់​សាធារណជន​បន្ថែម​ថា​កូន​ស្រី​របស់​គាត់​មិន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ដូច​សមាជិក​ក្នុង​ក្រុម​ចម្រៀង​ដទៃ​ទៀត​ឡើយ​។​

BLINK ដែល​ជា​ឈ្មោះ​អ្នក​គាំទ្រ​ក្រុម​ចម្រៀង​ស្រីនេះ​កំពុង​បង្ហាញ​ការគាំទ្រ​របស់​ពួក​គេ​ចំពោះ Rosé ហើយ​សង្ឃឹម​ថា ផលិតកម្ម YG Entertainment អាច​អនុញ្ញាត​ឱ្យ​នាង​មាន​សកម្ម​ភាព​ទោល​ផ្ទាល់​ខ្លួនមួយ​ចំនួន​​នឹង​គេ​ដែរ​៕

ប្រភព៖ koreaboo

(Number Of Views: 2,551 times)