កាល​ពី​រៀល​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩​ អ្នក​តំណាង​ម្នាក់​ពី​ផលិតកម្ម JYP Entertainment បាន​ចេញ​មុខ​បញ្ជាក់​ប្រាប់​សារ​ព័ត៌មាន ‘Dispatch’ ទាក់​ទង​នឹងវត្ត​មាន​របស់​​ Mina សមាជិក​​ក្រុម TWICE ក្នុង​វីដេអូ​ចម្រៀង​វិល​វិញ​របស់​ក្រុម​នេះ​។

អ្នក​តំណាង​ផលិត​​កម្ម​ខាង​លើ​នេះ​បាន​លើក​ឡើ​ងថា “ជា​ការ​ពិត​ Mina បាន​ចូល​រួម​ក្នុងការ​ថត​ MV វិល​វិញ​។ នាង​បាន​ពឹង​លើ​សមាជិក​ផ្សេង​ទៀត​ច្រើន​ណាស់​ ប៉ុន្តែ​នាង​នៅ​តែ​អាច​ថត​ឈុត​របស់​ខ្លួន​ឯង​បានចប់​​”។

ទាក់ទង​នឹង​ស្ថាន​ភាព​ជំងឺ​របស់​នាង​បន្ទាប់​ពី​គ្រូ​ពេទ្យ​រក​ឃើញ​ជំងឺ​បារម្ភ​ និង​ភិត​ភ័យ​របស់​នាង​កាល​ពី​ពេល​ថ្មីៗនេះ​ អ្នក​តំណាង​រូប​នេះ​បាន​ប្រាប់​ថា “ជំងឺ​ប៉ះ​ពាល់​ផ្លូវ​អារម្មណ៍​ដ៏​ធ្ងន់​ធ្ងរ​នេះ​អាច​កើ​ត​ឡើង​គ្រប់​ពេល​ដោយ​យើង​មិនដឹង​ខ្លួន​។ យើង​មិន​ទាន់​ហ៊ាន​ប្រាប់​ពី​ពេល​នាង​ត្រឡប់​មក​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ចម្រៀង​វិញ​ឥឡូវ​បាន​ទេ​ ដោយ​យើង​នឹង​បន្ត​តាម​ដាន​មើល​សុខ​ភាព​របស់​នាង​បន្ថែម​ទៀត”។

ទន្ទឹម​នឹង​នេះ គេ​រំពឹង​ថា ស្រី​ស្រស់​ក្នុង​ក្រុម TWICE នឹង​វិល​វិញ​នៅ​ខែ​កញ្ញា​ ខាង​មុខ​នេះ​?

ប្រភព៖ allkpop

(Number Of Views: 858 times)