ផលិត​កម្ម JYP Entertainment នឹង​សហការ​ជា​មួយ​ YouTube ដើម្បី​នាំ​អ្នកគាំទ្រ​ទៅ​ទស្សនាខ្សែ​វីដេអូវគ្គៗ​របស់​​ TWICE។ YouTube Original របស់​ TWICE ដែល​នឹង​លេច​មុខ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​​គឺ​ជា​​​ខ្សែ​វីដេអូ​វគ្គៗនៃ​សកម្ម​ភាព​ផ្សេងៗ​​អំឡុងពេល​ដំណើរ​ប្រ​គំតន្ត្រីទេសចរណ៍ជុំ​វិញ​ពិភព​លោក​​ប្រ​ចាំឆ្នាំ២០១៩ របស់​ពួក​គេ​ និង​ជា​​ឃ្លីបដែល​​ឆ្លុះ​បញ្ចាំង​ពី​ការ​ខំប្រឹង​ប្រែង​របស់សមាជិក​ម្នាក់​ៗអស់​រយៈ​​ពេល​ ៤ឆ្នាំកន្លង​មក​ ចាប់​តាំង​ពី​ពួក​គេ​ចេញ​មុខ​ក្នុង​សិល្បៈ។ ខ្សែ​វីដេអូ​របស់​ TWICE ដែល​​ដាក់​បញ្ចាំង​ក្នុង YouTube គ្រោង​នឹងបញ្ចេញ​នៅដើម​ឆ្នាំ២០២០។​

កុំ​ភ្លេច​រង់​ចាំ​តាម​ដាន​ព័ត៌​មាន​បន្ត​!

ប្រ​ភព៖  allkpop

(Number Of Views: 128 times)