២០១៩ ប្រាកដ​​ជា​​​​ឆ្នាំ​​ល្អ​ និង​មិន​ល្អ​សម្រាប់​វិស័យ​ចម្រៀង​កូរ៉េ​ ប៉ុន្តែ​កំណើន​​ការ​ចាប់​អារម្មណ៍​ចម្រៀង​នេះ​​ក្នុង​សារ​ព័ត៌មាន​ដ៏​មាន​ប្រជា​ប្រិយ​ភាព​នៅ​ភាគ​ខាង​លិចនៅ​តែ​បន្ត​កើត​ឡើង​រហូត​​។

ទាំង​ក្រុម BLACKPINK និង​ BTS ត្រូវ​បាន​ជ្រើស​ជា​បេក្ខភាព​សម្រាប់​ប្រជែង​យក​ពានប្រភេទ​ ‘Best Group’ នៅ​កម្មវិធី​ពាន​រង្វាន់ MTV VMA។

ក្រុម​ចម្រៀង​កូរ៉េ​ដ៏ល្បី​ទាំង​​ពីរ​នេះ​បាន​ជាប់​ជា​​បេក្ខភាព​ប្រជែង​យក​ពាន​នេះ​ជាមួយ​នឹង​ 5 Seconds of Summer, The Backstreet Boys, The Jonas Brothers, CNCO, Pretty Much និង​ why don’t we។

BLACKPINK ជា​ក្រុម​ចម្រៀង​ស្រី​តែ​មួយ​គត់​ដែល​ជាប់​ជា​បេក្ខភាព​ដណ្តើម​យក​ពាន​នេះ​។ ប្រិយ​​មិត្ត​គិត​ថា​ក្រុម​ណា​ទទួល​ជ័យ​លាភី​?

ប្រភព៖ allkpop

(Number Of Views: 753 times)