Jungwoo ក្រុម NCT នឹងផ្អាកពីសកម្មភាពក្រុមមួយរយៈដោយសារបញ្ហាសុខភាព
ក្រុមចម្រៀងបុរស NCT 127 គ្រោងនឹងបង្ហាញខ្លួនលើឆាកតន្ត្រីក្នុងកម្មវិធី”Spotify on Stage in Midnight Sonic” នៅថ្ងៃទី១៦ ខែសីហា ក្នុងប្រទេសជប៉ុន។ ប៉ុន្តែមុនដល់ពេលកម្មវិធីចាប់ផ្ដើម Spotify បានចេញសេចក្តីប្រកាសថា សមាជិកម្នាក់របស់ក្រុម NCT 127 ដែលមានឈ្មោះ Jungwoo នឹងមិនបង្ហាញវត្តមានទេដោយសារបញ្ហាសុខភាព។ ដោយឡែក Jungwoo ក៏មិនបានបង្ហាញវត្តមានជាមួយក្រុមក្នុងព្រឹត្តិការណ៍ “Capitol Congress 2019” និង “2019 Idol Star Athletics Championships” ដែរ។
យ៉ាងណាមិញ នៅពេលមានសំណួរសួរទាក់ទងនឹង Jungwoo ផលិតកម្ម SM ក៏ប្រាប់ថា “Jungwoo ពេលនេះកំពុងសម្រាក និងផ្អាកពីកម្មភាពផ្សេងៗជាមួយក្រុមរយៈព្រោះបញ្ហាសុខភាព”។
ប្រភព៖ soompi
(Number Of Views: 188 times)