គម្រោង​ប្រ​គំតន្ត្រី​ទេសចរណ៍​នៅហុង​កុង​របស់​ GOT7 ត្រូវបាន​​ផ្អាក​ដំណើរ​ការ​។ នៅថ្ងៃទី១៦ ខែសីហា ផលិត​កម្ម​ដែលគ្រប់​ក្រុម​ចម្រៀង​បុរស GOT7 បាន​ចេញ​សេច​ក្តី​ប្រ​កាស​ថា៖

សួស្តី​ នេះ​គឺ​ផលិតកម្ម JYP Entertainment។

យើង​ចង់​ប្រ​កាស​ប្រាប់​ដល់​មហាជន​ថា គម្រោង​នៃការ​ប្រ​គំតន្ត្រី​ទេចរណ៍​របស់​ GOT7 នៅហុង​កុង ដែល​គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី៣១ ខែសីហា រហូត​ដល់​ថ្ងៃ​ទី១​ ខែកញ្ញា ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​បណ្ដោះ​អាសន្ន​ព្រោះផ្អែក​លើ​មូល​ហេតុ​នៃ​សុវត្ថិភាព​ចំណង​ដោយ​មើល​ទៅ​តាមស្ថាន​ភាព​បច្ចុប្បន្ន​។

យើង​សូមទោស​គ្រប់​គ្នា​ ជា​ពិសេស​អ្នក​ដែល​រង់​ចាំ​ការ​ប្រ​គំតន្ត្រី​មួយ​នេះ​។

ថ្លៃសំណង​សម្រាប់​សំបុត្រ​នឹង​​ត្រូវ​ផ្ដល់​ជូន​វិញ ហើយ​សំបុត្រ​ថ្មី​​នឹង​ចាប់ផ្ដើម​​ដាក់​លក់​ម្តង​ទៀតនៅក្នុង​ពេល​ខាង​មុខ​។

យើង​សូម​ឱ្យ​អ្នក​កទាំង​អស់​គ្នា​ជួយ​អធ្យាស្រ័យ​។

អរគុណ“៕

 

ប្រ​ភព៖  soompi

(Number Of Views: 219 times)