D-NATION Entertainment ដែល​ជា​ផលិត​កម្ម​របស់ Park Bom បាន​ប្រកាស​ថា ពួក​គេ​នឹង​ចាត់​វិធានការ​តាម​ច្បាប់​ត​ទល់​នឹង​អ្នក​ប្រើ​អ៊ីន​ធឺណេត​ជា​ច្រើន​ដែល​បញ្ចេញ​មតិ​បរិហារ​កេរ្តិ៍ និង​ពាក្យ​ចចាម​អារ៉ាម​ក្លែង​ក្លាយ​ ហើយ​នឹង​បន្ត​ទទួល​រាល់​ភ័ស្តុតាង​ពាក់​ព័ន្ធ​នឹង​ទង្វើ​ឥត​ក្រម​សីលធម៌​នេះ​បន្ថែម​ទៀត​។​

កន្លង​ទៅ​ដល់​ឥឡូវ អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណេត​ជា​ច្រើន​បាន​បញ្ចេញ​មតិ​អវិជ្ជមាន​មួយ​ចំនួន​ពី Park Bom ចាប់​តាំង​ពី​នាង​បាន​បង្ហាញ​ខ្លួន​ក្នុង​សិល្បៈ​ដំបូង​ ចាប់​ពី​​ការ​អះ​អាង​ថា​ នាង​ជា​អ្នក​បំផ្លាញ​ក្រុម 2NE1 និង​រួម​ទាំង​ការ​បញ្ចេញ​មតិ​ពី​មុខ​របស់​នាង​ និង​ការ​វះ​កាត់​កែ​សម្ផស្ស​។​

ផលិតកម្ម​របស់​នាង​បាន​ចេញ​មុខព្រមាន​ចាត់​វិធាន​ការ​តាម​ច្បាប់​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​ទង្វើ​នេះ​។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ពួក​គេ ពួក​គេ​បាន​ផ្តល់​ព័ត៌មាន​បន្ថែម​ពី​ការ​ដាក់​ពាក្យ​បណ្តឹង​តាម​ច្បាប់​ និង​ជំរុញ​ឱ្យ​អ្នក​គាំទ្រ​បញ្ជូន​ភ័ស្តុតាង​មក​បន្ថែម​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​ការ​បរិហា​រកេរ្តិ៍​នេះ​៕

ប្រភព៖ koreaboo

(Number Of Views: 236 times)