នៅ​ថ្ងៃ​ទី១៦ ខែសីហា​ ក្រុម​ចម្រៀង​បុរស​ BTS បាន​បញ្ចេញ​ឃ្លីប​ពញ្ញាក់​អារម្មណ៍សម្រាប់​ Summer Package ប្រ​ចាំ​​ឆ្នាំ២០១៩ ហើយ​នេះ​គឺ​ជា​លើក​ដំបូង​ដែល​ពួកគេសម្រេច​ចិត្ត​ថត ក៏​ដូ​ចជា​ផ្ដិត​រូ​ប​ភាព​ក្នុងប្រ​ទេស​កូរ៉េ​ ជំនួស​ដោយ​ថត​នៅ​បរទេស​។ នៅក្នុង​ឃ្លីប សមាជិក​ម្នាក់​ៗ​មើល​ទៅសង្ហា​ និង​រីក​រាយ​ហាក់​ដូចស្ថិត​ក្នុង​ថ្ងៃ​វិស្ស​មកាល​របស់​ពួកគេ​នៅក្នុ​ងផ្ទះបុរាណ​​កូរ៉េ​។ សមាជិក​មួយ​ចំនួន​គ្រង​ឈុត​​ប្រ​ពៃ​ណី ហើយ​ឃ្លីប​​ពញ្ញាក់​អារម្មណ៍នេះ​បញ្ចប់​ដោយ​សំនៀង​ដែល​ពោល​ពាក្យ​ថា “សួស្តី​ រឿង​រ៉ាវរដូវ​​ក្តៅ​របស់​ខ្ញុំ​”។ ទស្សនា​ឃ្លីប​ខាង​ក្រោម​!

ចាប់​តាំង​ពីឆ្នាំ២០១៥ ជា​រៀង​រាល់​​ឆ្នាំក្រុម BTS តែ​ងតែ​បង្កើត​កម្រងរូប​ថត​អាល់​ប៊ុម ក៏​ដូច​ជា DVD នៃសកម្ម​ភាព​ផ្សេង​ សម្រាប់​ជា​កាដូ​ជូន​ដល់​អ្នកគាំទ្រ​។ រង់​ចាំ​តា​ម​ដាន​ព័ត៌​មាន​បន្ត​ទាក់​ទង​នឹង​ការ​ចេញ Summer Package របស់​ BTS!

ប្រ​ភព៖  soompi

(Number Of Views: 358 times)