នៅ​ថ្ងៃទី១៦ ខែសីហា Minhwan ក្រុម F.T. Island បាន​ចូល​ទៅ​កាន់​គណនី​អ៊ីន​ស្តាក្រាម​របស់​គាត់​ដើម្បី​បង្ហោះ​ប្រកាស​ដំណឹង​ដ៏​រីករាយ​។ គាត់​បាន​សរសេរ​ដូច្នេះ “សួស្តី នេះ​គឺ Minhwan។ ខ្ញុំ​មាន​ដំណឹង​ល្អ​ ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំង​អស់​គ្នា​មុន​គេ​! Jjangie នឹង​មាន​បុត្រ​មួយ​។ ខ្ញុំរំភើប​ខ្លាំង​ និង​រំជើប​រំជួល​ដោយ​សំណាង​ដ៏ល្អ​នេះបាន​មក​ដល់​គ្រួសារ​របស់​យើង​។ សូម​ជូន​ពរ​ឱ្យ​កូន​យើង​កើត​ដោយ​សុវត្ថិភាព​ និង​មាន​សុខ​ភាព​ល្អ​។ អរគុណ​ដែល​តែង​តែ​គាំទ្រ​យើង​!

បច្ចុប្បន្ន Minhwan និង​ប្រពន្ធ​ឈ្មោះ  Yulhee បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី ‘Mr. House Husband’ វគ្គ២ របស់​ទូរទស្សន៍ KBS2 ជាមួយ​នឹង​កូន​ប្រុស​ដំបូង​របស់​ពួក​គេ​។​ សូម​ចូល​រួម​អបអរ​ពួក​គេ!

ប្រភព៖ allkpop

(Number Of Views: 252 times)