Song Hye Kyo ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណេត​ជា​ច្រើន​ភ្ញាក់​ផ្អើល​ដោយ​ការ​បញ្ចេញ​មតិ​របស់​នាង​នៅ​លើ​រូប​ថត​មួយ​សន្លឹក​របស់​ Lee Hyori និង​ Lee Jin សមាជិក​ក្រុម​ Fin.K.L។ កាល​ពីថ្ងៃទី១៥ ខែសីហា Lee Jin បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​របស់​នាង​ថត​ជាមួយ​នឹង​ Lee Hyori ក្នុង​ទីក្រុង​ញូយ៉ក​ដោយ​បាន​ដាក់​ចំណង​ជើង​ថា “ជា​ការ​ប្រពៃ​ណាស់​ដែល​បាន​ជួប​មេក្រុម​នៅ​ញូយ៉ក​ ហើយ​តារា​សម្តែង​ស្រី Song Hye Kyo បាន​បញ្ចេញ​មតិថា “ពិត​ជា​ល្អ​ណាស់​”។

View this post on Instagram

울리더 뇩에서 만나니 좋네❤️💙

A post shared by 이진 leejin (@leejin_321) on

Lee Jin បានទៅ​រស់​នៅក្នុង​​ទីក្រុង​ញូយ៉ក​​ជាមួយ​នឹង​ប្តី​របស់​នាង​ ប៉ុន្តែ​ថ្មីៗនេះ នាង​បាន​ជួប​ជុំ​ជាមួយ​នឹង​អតីត​សមាជិក​ក្រុម Fin.K.L ម្តង​ទៀត​ដូច​ជា Lee Hyori, Sung Yuri និង​Ock Joo Hyun ដោយ​បាន​ចូល​រួម​ក្នុងកម្មវិធី ‘Camping Club’របស់​ទូរទស្សន៍ JTBC។ ដូច​អ្នក​គាំទ្រ​ផ្សេង​ទៀត​របស់​ពួក​គេ​ដែរ​ Song Hye Kyo ហាក់​សប្បាយ​រីករាយ​ពេល​ឃើញ​ទាំង​ពីរ​នៅ​ជាមួយ​គ្នា​៕

ប្រភព៖ allkpop

(Number Of Views: 572 times)