សាធារណ​ជន​បាន​ប្រទះ​ឃើញ Sooyoung ក្រុម Girls’ Generation និង​មិត្ត​ប្រុស​ឈ្មោះ Jung Kyung Ho ទៅ​ទស្សនា​ភាព​យន្ត​រឿង ‘Exit’ របស់​​ YoonA។

កាល​ពី​ថ្ងៃទី១៥ ខែសីហា ទស្សនិក​ជន​ជា​ច្រើន​ភ្ញាក់​ផ្អើល​ពេល​ឃើញ  Sooyoung និង​Jung Kyung Ho ទៅ​មើល​កុន​ជាមួយ​គ្នា​ក្នុង​ទីក្រុង​សេអ៊ូល​។

អ្នក​ប្រើ​ប្រាស់អ៊ីន​ធឺណេត​ម្នាក់​បាន​លើក​ឡើង​ថា “ខ្ញុំ​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ពួក​គេ​មក​មើល​កុន​ជាមួយ​គ្នា​ដូច​គូស្នេហ៍​ផ្សេង​ទៀត​នៅ​ក្នុង​ឳកាស​បុណ្យ​ National Liberation Day of Korea។

តារាសម្តែង​ស្រី​​ YoonA  និង​Jo Jung Suk ​ក្នុង​រឿង​ ‘Exit’ ក៏​មាន​វត្ត​មាន​នៅ​ថ្ងៃ​នោះ​ដើម្បី​ស្វាគមន៍​ទស្សនិក​ជន​ ហើយ​ហាក់​ដូច​ជា Sooyoung និង​Jung Kyung Ho ទៅ​បង្ហាញ​ការ​គាំទ្រ​របស់​ពួក​គេ​ដែរ​។​

បច្ចុប្បន្ន Jung Kyung Ho កំពុង​សម្តែង​ក្នុង​ភាព​យន្ត​ភាគ​រឿង ‘When the Devil Calls Your Name’ របស់​ទូរទស្សន៍  tvN ខណៈ Sooyoung បាន​សម្តែង​ក្នុង​ភាព​យន្ត​ចាក់​បញ្ចាំង​ថ្មីៗ​នេះ​មាន​ចំណង​ជើងថា ‘Girl Cops’៕

ប្រភព៖ allkpop

(Number Of Views: 561 times)