កាល​ពី​ថ្ងៃទី១៣ ខែសីហា បទ Euphoria របស់​ Jungkook ក្រុម BTS បាន​បង្ហាញ​វត្ត​មាន​នៅ​លើ​តារាង​ចំណាត់​ថ្នាក់​ World Digital Song Sales របស់​គេហ​ទំព័រ​ Billboard  ម្តង​ទៀត​ ដោយ​បាន​ចាប់​ចំណាត់​ថ្នាក់​លេខ ២០ ដោយ​សរុប​ទាំំង​អស់​បាន​បង្ហាញ​ខ្លួន​លើ​តារាង​នេះ​ចំនួន ២២ សប្តាហ៍​។

ជោគ​ជ័យ​នេះ​បាន​ជួយ​ឱ្យ​បទ​ចម្រៀង​ទោល​របស់​តារា​ចម្រៀង​ប្រុស​កូរ៉េ​វ័យ​ក្មេង​រូប​នេះក្លាយ​ទៅ​ជាចម្រៀង​ដែល​​​​​​ជាប់​ចំណាត់​ថ្នាក់​នៅ​លើ​តារាង​ World Digital Song Sales បាន​យូរ​ជាង​គេ​។

ថ្មីៗនេះ Jungkook បាន​ក្លាយ​ជា​ប្រធាន​បទ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​បំផុត​នៅ​ជុំ​វិញ​ពិភព​លោក​ពេល​ហ្វូង​អ្នក​គាំទ្រ​គាត់​បាន​លើក​សរសើរ​រូប​រាង​ និង​សក់​ដ៏​វែង​របស់​គាត់​។ នោះ​គឺជា​លើក​ដំបូង​ដែល​គាត់​មាន​សក់​វែង​ ពី​ព្រោះ​អ្នក​គាំទ្រ​ធ្លាប់​តែ​ឃើញ​គាត់​ទុក​សក់​ខ្លី​៕

ប្រភព៖ allkpop

(Number Of Views: 423 times)