ក្រុម​ចម្រៀង​ស្រី BLACKPINK នឹង​ស្វាគមន៍​អ្នក​គាំទ្រ​ជា​ច្រើន​របស់​ពួក​គេ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​លើក​ដំបូង​បន្ទាប់​ពី​​បាត់​មុខ​រយៈ​ពេល ៩ ខែ​ដោយ​មិន​បាន​បង្ហើរ​សំនៀង​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​ក្នុង​ការ​ប្រគំ​តន្ត្រី​មួយ​ឈ្មោះ ‘2019 Private Stage – Chapter 1’។ ព្រឹត្តិការណ៍​ខាងលើ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២១ ខែកញ្ញា វេលា​ម៉ោង ១ រសៀល​ និង​ម៉ោង ៦ ល្ងាច​សម្រាប់​កម្មវិធី​ប្រគំ​តន្ត្រី​ចំនួន​ ២ កន្លែង​នៅ Olympic Hall ដែល​ឋិត​ក្នុង​ឧទ្យាន​ Olympic Park ក្នុង​ទីក្រុង​សេអ៊ូល​។ សំបុត្រ​ចូល​ទស្សនា​នឹង​បើក​លក់​សម្រាប់​អ្នក​គាំ​ទ្រ​របស់​ពួក​គេ​នៅ​ថ្ងៃទី២០ ខែសីហា ម៉ោង ៨ ល្ងាច​ បន្ទាប់​មក ការ​បើក​លក់​សំបុត្រ​ជា​សាធារណៈ​នឹង​ចាប់​ផ្តើម​នៅ​​ថ្ងៃទី២២ និង​២៣​ ខែសីហា ។​

អ្នក​គាំទ្រ​ជា​ច្រើន​ក្នុង​ប្រទេស​អាច​នឹង​ឃើញ​​ឆាក​ដ៏​កាន់​តែ​អស្ចារ្យ​របស់​ BLACKPINK ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ ‘2019 Private Stage’ ព្រោះ​ថ្មីៗ​នេះ​ ស្រី​ស្រស់​ទាំង​នេះ​បាន​បញ្ចប់​ដំណើរ​ប្រគំ​តន្ត្រី​ទេសចរណ៍​ពិភព​​លោក​ឆ្នាំ២០១៩​ របស់​ពួក​គេ​ឈ្មោះ ‘In Your Area’ ដែល​បាន​ធ្វើ​ឡើង​ក្នុង​ ២៣ ទីក្រុង​ និង​៤ ទ្វីប​។ តោះ​ប្រិយ​មិត្ត​ទៅមើល​រូប​ភាព​ឃោសនា​ពី​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ ‘2019 Private Stage’ របស់​ពួក​គេ​នៅ​ខាង​លើ​!

ប្រភព៖ allkpop

(Number Of Views: 335 times)