តំណាង​របស់​ក្រុម BTS បាន​ចេញ​មុខមក​អធិប្បាយ​ដ​ល់ក្រុម​សារព័ត៌​មាន​ថា សមាជិក​ទាំង​ប្រាំ​រូបគ្រាន់​តែ​សម្រាក​មួ​យ​រយៈ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​មិន​មែន​ផ្អាក​សកម្មភាពផ្សព្វ​ផ្សាយ​​ទាំង​ស្រុង​ទេ​។ ដោយ​ឡែក​ថ្មីៗ​នេះ​មាន​ព័ត៌​មាន​លេច​ឮថា​ BTS នឹង​ផ្អាក​ពី​សិល្បៈ​រយៈ​ពេល​វែង​ ប៉ុន្តែ​យោង​តាម​សម្ដី​របស់​អ្នក​តំណាង​បាន​ប្រាប់​ថា​នេះ​​មិន​មែន​ជា​រឿង​ពិត​ទេ​។

មាន​ព័ត៌​មាន​សាយ​ភាយ​ពាស​ពេញអ៊ីន​ធឺ​ណេត​ថា BTS នឹង​ផ្អាកពីសិល្បៈ​រយៈ​ពេល​វែង​។ ដើម្បី​បញ្ចាក់​ឱ្យ​ច្បាស់​ យើង​ចង់​ប្រាប់​ថា BTS គ្រាន់​តែ​សម្រាក​លំហែ​កាយតែប៉ុណ្ណោះ ដោយ​នេះ​ចាត់​ទុក​ថា​ជា​វិម្សកាល​លើក​ដំបូង​ចាប់​តាំង​ពីពួក​គេ​ចេញ​មុខ​ក្នុង​វិស័យ​ចម្រៀង​កូរ៉េ។ យើង​ចង់​ប្រាប់​ដល់​អ្នក​គាំទ្រ​ និង​មហា​ជន​ទាំង​អស់​ ព្រម​ទាំង​ក្រុម​សារព័ត៌​មាន​ឱ្យ​បាន​ដឹង​ថា BTS នឹង​ត្រលប់​មកកាន់​ឆាក​តន្ត្រី​វិញក្នុ​ងពេល​ឆាប់​ៗ​ខាង​មុខ​។ កុំ​ភ្លេច​ត្រៀម​ខ្លួន​រង់​ចាំតាម​ដាន​ព័ត៌​មាន​ ក៏​ដូច​ជាព្រឹត្តិការណ៍​រំភើបៗ​ជា​ច្រើនរបស់​ BTS!“_ Big Hit Entertainment។ យ៉ាង​ណា​មិញ​ ផលិត​កម្ម Big Hit Entertainment បាន​ប្រ​កាស​ថាក្រុម BTS នឹង​ធ្វើ​វិស្សមកាលរដូវ​ក្ដៅ ប៉ុន្តែ​ខាង​សារព័ត៌​មាន​បែរ​ជាផ្សព្វ​ផ្សាយ​ថា​ពួក​គេ​ផ្អាកពី​សិល្បៈ​រយៈ​ពេល​វែង​​ទៅវិញ​ ហើយ​នេះ​ជា​មូល​ហេតុ​ដែល​បណ្ដាល​ឱ្យខាង​ផលិត​កម្ម​ចេញ​មុខ​មក​បញ្ជាក់​ឱ្យ​ច្បាស់​។

ប្រ​ភព៖  allkpop

(Number Of Views: 752 times)