មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ អ្នក​នាំ​ពាក្យ​ផ្លូវ​ច្បាប់​របស់ Hyosung បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ផ្លូវ​ការ​មួយ​ប្រាប់​សារ​ព័ត៌មាន​នៅ​​ថ្ងៃ​ទី១៤​ ខែសីហា​ TS Entertainment ដែល​ជា​អតីត​ផលិត​កម្ម​នាង​​បាន​ចេញ​មុខ​បង្ហាញ​ជំហ​ផ្ទុយ​ស្រលះ​ទាំង​ស្រុង​ទៅ​នឹង​ការ​អះ​អាង​កាល​ពី​ពេល​ថ្មីៗ​នេះ​។​

មុន​នេះ​បន្តិច​ ខាង​ Hyosung បាន​អះ​អាង​ថា ជម្លោះ​ផ្លូវ​ច្បាប់​ទាំង​អស់​រវាង​នាង​ និង​ផលិតកម្ម​ TS Entertainment បាន​ឈាន​ដល់​ទីបញ្ចប់​ហើយ​។ ទោះ​ជា​មាន​ការ​អះ​អាង​យ៉ាង​នេះ​ក្តី យោង​តាម​ផលិតកម្ម  TS  ឱ្យ​ដឹង​ថា “សេចក្តី​ប្រកាស​របស់​តុលា​ការជំរុញ​​ឱ្យ​មាន​​ការ​ផ្សះ​ផ្សា​ក្នុង​​ខែកក្កដា គឺ​ពិសេស​ពាក់​ព័ន្ធ​នឹង​សាល​ក្រម​ថា​ កុង​ត្រា​ផ្តាច់​មុខ​រវាង​ពួក​យើង​ និង​ Jeon Hyosung គឺ​ឥឡូវ​ទុក​ជា​មោឃៈ​។ ប៉ុន្តែ​ តុលាការ​ឱ្យ​យោបល់​​ថា​រាល់​ជម្លោះ​ណា​ពាក់​ព័ន្ធ​នឹង​ផ្នែក​ជាក់​លាក់​ក្នុង​កុង​ត្រា​នេះ​គួរ​ដោះ​ស្រាយ​ក្នុង​ក្តី​ដាច់​ដោយ​ឡែក​”។

 ផលិតកម្ម​ខាង​លើ​នេះ​បាន​បន្ត​លើក​ឡើង​ថា “ផ្អែក​លើ​អំណះ​អំណាង​​ដែល​ Jeon Hyosung បាន​ធ្វើ​ឡើង​អំឡុង​ពេលសវនាការ​ដំបូង​ ជម្លោះ​តែ​មួយ​គាត់​ដែលយើង​បាន​ដោះ​ស្រាយ​រួច​កាលនោះ​គឺការ​ខក​ខាន​មិន​បាន​ផ្តល់​ឯក​សា​បង់​ប្រាក់​។ បញ្ហា​ដែល​មិន​ទាន់​បាន​ដោះស្រាយ​រួច​ទាំង​ឡាយរបស់​នាង​​រួម​មាន ការ​ខក​ខាន​មិន​បាន​បង់​ថវិកា​ឱ្យ​តារា​ចម្រៀង​ឱ្យ​បាន​សមរម្យ​ ការ​ផ្ទេរ​សិទ្ធ​គ្រប់​គ្រង​ឱ្យ​ទៅ​ភាគី​ទី៣ សិទ្ធ​ចំពោះ​ការ​ណែនាំ​ និង​ការ​ព្រម​ព្រៀង​ទាក់​ទង​នឹង​កុង​ត្រា​ផ្សេង​ៗ​ និង​ជា​​ច្រើន​ទៀត​ដែល​ត្រូវ​បាន​បំបាត់​ចោល​ដោយ​តុលាការ​។ ដោយ​ហេតុ​នេះ យើង​គ្រោង​​នឹង​ដាក់​ពាក្យ​បណ្តឹង​ដាច់​ដោយ​ឡែក​មួយ​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​បន្តុះ​បង្អាប់​ទាំង​នេះ​ក្នុង​ពេល​ឆាប់​ៗ។ ក្រៅ​ពីនេះ យើង​គ្រោង​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវច្បាប់​ត​ទល់​នឹង​ Jeon Hyosung ពី​បទ​ធ្វើ​អំណះ​អំណាង​ក្លែង​ក្លាយ​ពាក់​ព័ន្ធ​នឹង​ភ្នាក់​ងារ​របស់​យើង​”៕

ប្រភព៖ allkpop

(Number Of Views: 108 times)