រឿង​ក្តី​រវាង​ Jun Hyoseong ជាមួយ​នឹង​អតីត​ផលិត​កម្ម TS Entertainment ដែល​អូស​បន្លាយ​ពេល​វេលាដល់​ទៅ​​រយៈ​ពេល​ ២ ឆ្នាំ​ ពាក់​ព័ន្ធ​នឹង​ការ​ផ្អាក​​កុង​ត្រា​របស់​នាង​ បាន​ឈាន​មក​ដល់​ទី​បញ្ចប់​ហើយ​ដោយ​នាង​បាន​យក​ឈ្នះ​ក្តីនេះ​។​

តុលាការ Seoul High Court បាន​សម្រេច​ប្រកាស​សាល​ក្រម​កាល​ពីថ្ងៃទី២២ ខែកក្កដា ថា កុង​ត្រា​របស់​ផលិតកម្ម TS Entertainment មិន​ត្រឹម​ត្រូវ​តាមច្បាប់​ និង​ទុក​ជា​មោឃៈ​។ ភ្នាក់​ងារ​របស់ Jun Hyoseong បាន​ប្រាប់​ទៅ​សារ​ព័ត៌មាន​កាល​ពីថ្ងៃទី១៤ ខែសីហា ថា ផលិតកម្ម TS បាន​សម្រេច​ចិត្ត​មិន​ប្តឹង​ឧទ្ធរណ៍​ទៅ​នឹង​ការ​ប្រកាស​សាល​ក្រម​នេះ​ ហើយ​រឿង​ក្តី​នេះ​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​។​

ដោយ​ព្រោះ​ TS Entertainment បាន​សម្រេច​មិន​ប្តី​ង​ឧទ្ធរណ៍ទៅ​នឹង​ការ​សម្រេច​របស់​តុលាការ​ ឥឡូវ​ ជម្លោះ​នេះ​នឹង​ត្រូវ​​ដោះស្រាយ​ដោយ​គ្មាន​ធ្វើការ​ត​វ៉ា​អ្វី​ទៀត​ឡើយ​ ហើយ​វា​ចប់​សព្វ​គ្រប់​តែ​ម្តង​។ Jun Hyoseong អរគុណ​អ្នក​គាំទ្រ​ទាំង​អស់​ដែល​បាន​ជួយ​គាំទ្រ​នាង​ជាប់​រហូត​មក​អំឡុង​ពេល​នាង​ជួប​ការ​លំបាក​៕

ប្រភព៖ koreaboo

(Number Of Views: 131 times)