នៅ​ថ្ងៃទី១៣ ខែសីហា​ ផលិ​តកម្ម KONNECT Entertainment បាន​ប្រាប់​ជា​ដំណឹង​ទៅ​ដល់​គ្រប់​គ្នា​ថា Kang Daniel នឹង​ផ្អាក​​ធ្វើ​កម្ម​វិធី​ជំនួប​ជា​មួយ​​អ្នក​គាំទ្រ​នៅ​ហុង​កុង។ ខាង​ផលិត​កម្ម​បានបង្ហោះសេច​ក្តី​ប្រ​កាស​តាម​រយៈ​វេប​សាយ​ថា “យើង​សូម​ប្រ​កាស​ឱ្យ​គ្រប់​គ្នា​ដឹង​ថា ការ​ជំនួប​ជា​មួយ​អ្នក​គាំទ្ររបស់​ Kang Daniel មាន​ឈ្មោះថា “Color On Me” ដែល​គ្រោង​ធ្វើ​ឡើងនៅថ្ងៃ​ទី១៨ ខែសីហា ក្នុ​ងប្រទេស​ហុង​កុង​​ នឹង​ត្រូវ​ផ្អាក​​។ ដោយ​សារ​​ស្ថា​ន​ភាព​បច្ចុប្បន្នមិនសូវ​ល្អ​ប៉ុន្មាន ហើយ​បន្ទាប់ពី​​បាន​ពិភាក្សា​ជា​មួយ​ក្រុមការងារ​នៅ​ហុងកុង យើងក៏​​សម្រេច​ចិត្ត​ផ្អាក​ធ្វើ​កម្មវិធី​ទាំង​មូល​សិន​“។

ខាង​ផលិ​តកម្ម​បន្ត​ថា “យើង​សុំ​ឱ្យ​គ្រប់​គ្នា​ជួ​យ​យោគ​យល់​ព្រោះ​ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​សុវត្ថិភាព​របស់​ Kang Daniel និង​អ្នក​គាំទ្រ​ទាំង​អស់​ដែលនឹង​ចូលរួម​”។

ប្រ​ភព៖  soompi

(Number Of Views: 133 times)