ក្រុម​ចម្រៀង​ស្រី BLACKPINK ហាក់​កំពុង​ដុត​ដៃ​ដុត​ជើង​ត្រៀម​ចេញ​ចម្រៀង​ថ្មី​! ផលិត​ករ​ Tommy Brown ដែល​មាន​ស្នា​ដៃ​ធ្លាប់​​ផលិត​ចម្រៀង​ឱ្យ​ Ariana Grande, John Legend និង​តារា​ផ្សេង​ទៀត​ត្រូវ​បាន​គេ​ឃើញ​ធ្វើ​ការ​ជាមួយ​នឹង​ក្រុម​ចម្រៀង​ស្រី​នេះ​កាល​ពី​ពេល​ថ្មីៗ​នេះ​។

View this post on Instagram

@blackpinkofficial

A post shared by Tommy Brown (@tbhits) on

ថ្មីៗ​នេះ Tony Fernandes បាន​បង្ហោះ​សារ​ក្នុង​គណនី​អ៊ីន​ស្តា​ក្រាម​ដោយ​បានបញ្ជាក់​ប្រាប់​ថា​មិត្ត​របស់​គាត់​ Tommy មិន​យូរ​ប៉ុន្មាន​នេះ​​បាន​ធ្វើ​ការ​ជា​មួយ​នឹង​ក្រុម​ចម្រៀង​ស្រី​របស់​ផលិត​កម្ម​ YG នេះ​។​

ឥឡូវ​ អ្នក​គាំទ្រ​ជា​ច្រើន​កំពុងសង្ស័យ​ពី​គម្រោង​វិល​វិញ​បន្ត​បន្ទាប់​​របស់​ក្រុម​នេះ​។ ​រំភើប​នឹង​អ្វីដែល​ក្រុម​  BLACKPINK ត្រៀម​យក​មក​បំពេរ​អារម្មណ៍​គ្រប់​គ្នា​ដែរ​ទេ​?

ប្រភព៖ allkpop

(Number Of Views: 233 times)