Xiumin ក្រុម EXO បង្អើលអ្នកគាំទ្រនឹងរូបរាងពេញលក្ខណៈជាបុរសបន្ទាប់ពីចូលបំពេញកាតព្វកិច្ចយោធា
Xiumin ក្រុម EXO បង្អើលអ្នកគាំទ្រជាច្រើនដោយរូបរាងពេញលក្ខណៈជាបុរសបន្ទាប់ពីចូលបំពេញកាតព្វកិច្ចយោធាបានមួយរយៈ។ នៅថ្ងៃទី១៣ ខែសីហា រូបថតមួយសន្លឹករបស់ Xiumin ដែលត្រូវបានដាក់ចំណងជើងថា “Minseok’s arm is out of control. Oppa please discharge already” ទទួលបានការចាប់អារម្មណ៍ក្នុងអ៊ីនធឺណេត។ អ្នកគាំទ្រជាច្រើនបានឆ្លើយតបដូច្នេះ “Minseok ខ្ញុំនឹកអ្នក។ អ្នកអស្ចារ្យណាស់ និងខ្ញុំនឹកអ្នក។ ដល់ពេលចេញពីបំពេញកាតព្វកិច្ចយោធាហើយឬនៅ? ប្រគល់ Minseok របស់យើងវិញមក។ យើងនឹកគាត់ និងពាក្យសម្តីជាច្រើនផ្សេងទៀត”។
ថ្ងៃបញ្ចប់បំពេញកាតព្វកិច្ចយោធារបស់ Xiumin គឺត្រូវបានកំណត់នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០។ គាត់បានចូលបំពេញកាតព្វកិច្ចយោធាកាលពីខែឧសភា ក្នងនាមជាទាហានបំពេញមុខងារសាធារណៈ៕
ប្រភព៖ allkpop