បើ​​អ្នក​ចង់​បាន​ដំបូល​ន្មានល្អ​ៗ​ទាក់​ទង​នឹង​រឿ​ង​ស្នេហា តារា​សម្តែង​ស្រី​ Barbie Hsu គឺ​មនុស្ស​ម្នាក់​ដែល​អ្នក​គួរ​សុំ​យោបល់​។ តារា​សម្តែង​ស្រី​វ័យ​ ៤២ឆ្នាំ​រូប​នេះ​ បាន​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយ​ Wang Xiaofie កាល​ពី​ឆ្នាំ២០១០ ហើ​យ​រយៈ​ពេល​ ៩ឆ្នាំដែល​ប្រើ​ជីវិតរួម​​គ្នា​ ពួក​គេ​បាន​ផ្ដល់​កំណើត​ដល់​កូន​ស្រីម្នាក់​ និង​កូន​ប្រុស​ម្នាក់។ ប៉ុន្តែ​ មុន​ពេល​សម្រេច​ចិត្ត​ដើររួម​ផ្លូវ​ជីវិត​ជា​មួយស្វាមី Barbie ធ្លាប់មាន​បទ​ពិសោធន៍​ស្នេហា​ជា​មួយ​តារា​ប្រុស​ពីរ​រូប​គឺ Blue Lan និង Vic Chou។ យ៉ាង​ណា​មិញ​ ថ្មីៗ​នេះ Barbie ​បាន​ផ្ដល់​បទ​សំភាសន៍​ក្នុង​កម្ម​វិធី​កម្សាន្ត​មួយ​ដែល​មាន​ឈ្មោះថា “Dream Space 2” ដោយប្រ​ធាន​បទ​ក្នុងកម្មវិធី​នោះ​គឺ​ “វិធីដោះ​ស្រាយ​ជា​មួយ​អតីត​មិត្ត​ប្រុស​”។ ខណៈ​ផ្ដល់​បទ​សំភាសន៍​ Barbie បាន​បង្ហើប​ប្រាប់​ថា​ គ្រប់​​ពេលដែល​​ចែក​ផ្លូវ​គ្នា (ជា​មួយ​អតីតមិត្ត​ប្រុស) នាង​តែង​តែលុប​លេខ​ទូរស័ព្វ​របស់​ពួក​គេ​ចោល​។

ខ្ញុំ​លុប​គ្រប់​យ៉ាង​ចោល​ទាំង​អស់​ ហើយ​តាម​ធម្មតា​ខ្ញុំ​គឺ​ជា​អ្នក​សុំ​ចែក​ផ្លូវ​មុន​។ បើ​សិន​អ្នកចង់បញ្ចប់​ទំនាកទំនង​ពិត​មែន អ្នកមិន​គួរ​ទុក​ចន្លោះ​ប្រហោងណា​មួយ​​ឱ្យ​ពួកគេ​យល់​ច្រ​ឡំថា​អ្នក​នៅមានចិត្ត​លើ​ពួក​គេ​ទៀត​ទេ​ ព្រោះ​បើ​ភាគី​ម្ខាង​ទៀតទទួល​រង​អារម្មណ៍​ឈឺ​ចាប់​រួច​ហើយនោះ​ អ្នក​មិន​គួរ​ណា​បន្ថែម​បញ្ហា​ឱ្យ​ពួក​គេ​ទៀត​ឡើយ​​ ហើយ​ខ្ញុំ​គិត​ថា​វា​ជាវិធីដោះ​ស្រាយ​បញ្ហាដ៏​ល្អ​បំផុត​។ បើ​សិនអ្នក​ចែក​ផ្លូវ​គ្នា​ អ្នក​គួរ​បញ្ចប់​វា​ដោយ​ភាព​ស្រស់​ស្អាត​ កុំ​ប្រើ​ជីវិតល្អក់​ខ្វល់​ជា​មួយ​អតីត​កាល​ (ក្រោយ​ពេល​បែក​គ្នា​) ជា​ពិសេស​ក្នុង​រឿង​ស្នេហា​”_ Barbie ចែក​រំលែក​។ ប្រា​កដ​ណាស់​ ពាក្យ​សម្តី​របស់​នាង​ជ្រាបចូល​ក្នុង​បេះដូង​មនុស្ស​គ្រប់​រូប​ ហើយ​នាង​បាន​ទទួលកា​រសរសើរជា​ច្រើន​ពីមហាជន​។

 

ប្រ​ភព៖  entertainment

(Number Of Views: 281 times)