ក្រុម EXID ប្រារព្ធ​ខួប​គម្រប់​ ៧ឆ្នាំ​ចាប់​តាំងពី​ចូល​ប្រ​ឡូក​ក្នុង​សិល្បៈ​។ ទោះ​បី​ពេល​នេះ​សមាជិក​ពីរ​រូប​ដូច​ជា Hani និង Junghwa បាន​សម្រេច​ដើរ​ចេញ​ និង​បញ្ចប់​កុង​ត្រា​ជា​មួយ​ផលិ​តកម្ម Banna Culture ក៏​ពិត​មែន​ ប៉ុន្តែ​​នៅ​ថ្ងៃ​តី១៣ ខែសីហា​ អាខោន​ Twitter ផ្លូវ​ការ​របស់​​ក្រុម EXID បាន​បង្ហោះ​សារ​អរគុណ​អ្នក​គាំទ្រ​សម្រាប់​ទឹក​ចិត្ត​ស្រលាញ់​ដែល​ពួកគេ​ផ្ដល់​ឱ្យ​រយៈ​ពេល​កន្លង​មក​។ យ៉ាង​ណា​មិញ​ សមាជិក​ទាំង​អស់​ធ្លាប់​បាន​ប្រាប់​ថា​ទោះ​បី​បច្ចុប្បន្នពួក​គេ​ដើរ​ផ្លូវ​រៀង​ៗ​ខ្លួន ប៉ុន្តែ​ចំណង​មិត្ត​ភាព​របស់​ពួក​គេ​នៅរឹង​មាំ​ ខណៈ​ដែល​អ្នក​គាំទ្រ​នៅតែ​សង្ឃឹម​ថា​ថ្ងៃណា​មួយ EXID នឹង​​វិល​ត្រលប់​មក​វិញ​ម្តង​ទៀត​៕

ប្រភព៖  allkpop

 

(Number Of Views: 82 times)