នេះ​ជាង​ភ័ស្តុតាង​បញ្ជាក់​ថា ទោះ​​ Jeongyeon ក្រុម TWICE លែង​ស្តាយ​សក់វែង​ ឬ​ខ្លី​គឺ​ស្អាត​ទាំង​អស់​ ប៉ុន្តែ​នាងពូកែ​​លែង​ស្តាយ​សក់​ខ្លី​​។

គេ​ឃើញ​នាង​លែង​ស្តាយ​សក់​ខ្លី​តាំង​ពី​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​សិល្បៈ​ ដោយ​លែង​ស្តាយ​សក់​វែង​យូរ​ៗ​ម្ត​ង​​។

Jeongyeon ចូល​ចិត្ត​ទុក​សក់​ខ្លី​ជាង​ ហើយ​ជា​ទូទៅ ជ្រើស​រើស​កាត់​សក់​ការ៉េ​ដោយ​លាប​ពណ៌​ទង់​ដែង​ស្រាល​។

ទោះ​យ៉ាង​ណា​ ពេល​ទៅ​កម្មវិធី​ប្រគំ​តន្ត្រី Lotte Family Concert នាង​បាន​លែង​ស្តាយ​សក់​ខ្លី​ខ្លាំង​ខុស​ពី​សព្វ​ដង​ ហើយ​ក្រោយ​ឃើញ​រូប​ថត​​ទាំង​នេះ​របស់​នាង​ អ្នក​គាំទ្រ​ទាំង​អស់​ស្រឡាំង​កាំង​​ហាក់​ចង់​ភ្លេច​ដក​ដង្ហើម​។

សម្រស់​បែប​ថ្មី​របស់​នាង​នេះ​ចង់​បង្ហាញ​ថា៖ នាង​មិន​មែន​មក​ច្រៀង​ទេ​ គឺ​មក​សម្ញែង​សម្រស់​។

ចរឹត​លក្ខណៈ​របស់ Jeongyeon ពិត​ជា​ស៊ី​គ្នា​នឹង​សម្រស់​បែប​នេះ​ណាស់​។

ដោយ​​បញ្ចេញ​ស្នាមញញឹម​ពព្រាយ នាង​បាន​ប្រែពី​នារី​ម៉ឺង​មាត់​ហ្មត់​ចត់​ទៅ​ជាទេពអប្សរ​ដ៏​​ល្វត​ល្វន់​ និង​​ចៅ​រៅ​។ ចង់​ឱ្យ​ Jeongyeon បង្ហាញ​រូប​ភាព​យ៉ាង​ស្រស់​ស្អាត​ឥត​ខ្ចោះ​អីចឹង​ទៀត​ទេ​?

ប្រភព៖ koreaboo

(Number Of Views: 301 times)