Hyomin ​ក្រុម T-ara ពិត​ជា​អាច​​ឆ្លង​កាត់​ផុត​ពេល​ដ៏​យ៉ាប់​យឺន​ក្នុង​ជីវិត​របស់នាង​ដោយ​ព្រោះ​តែ​មិត្ត​ភ័ក្តិ​ជា​តារា​ចម្រៀង​ពីរ​នាក់​នេះ​​។ ថ្មីៗ​នេះ Hyomin ​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ ‘Radio Star’ កាល​ពី​ថ្ងៃទី៧ ខែសីហា ដែល​ជា​ពេល​នាង​បាន​លើក​មក​និយាយ​ពី​ពេល​មួយ​ដែល​នាង​បាន​កាត់​ផ្តាច់​ទំនាក់​ទំនង​ពី​គ្រប់​គ្នា​។ នាង​បាន​ថា “នោះ​គឺជា​ពេល​ដែល​ក្រុម​របស់​ខ្ញុំ​ជួប​ការ​លំបាក​។ ពេល​យើង​ជិត​ឡើង​ឆាក យើង​មាន​អារម្មណ៍​ថា​តារា​ចម្រៀង​ពី​មុន​មួ​យ​ចំនួន​ព្យាយាម​គេ​ច​ពី​យើង​”។ នាង​បន្ត​ថា “ក្រោយ​មក យើង​ខ្លាច​ប្រាស្រ័​យ​​ទាក់​ទង​ជាមួយ​មនុស្ស​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ត្រូវ​សុំ​ការ​អនុញ្ញាត​ដើម្បី​ថត​រូប​ជាមួយ​នឹង​សមាជិក​រួម​ក្រុម​ដើម្បី​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​”។

បន្ទាប់​មក នាង​បាន​ថា “មិន​មែន​រឿង​​ខ្ញុំ​ជួប​ការ​លំបាក​ខ្លួន​ឯង​ឡើយ​ ប៉ុន្តែ​គឺ​ខ្ញុំ​បារម្ភ​ថា​អ្នក​ដទៃ​អាច​ឈឺ​ចាប់​ ព្រោះ​តែ​ទស្សនៈ​​អវិជ្ជ​មាន​មក​លើ​ខ្ញុំ​។ ប៉ុន្តែ​ដោយ​សារ​តែ​ Sunny និង​ Yuri ក្រុម​ Girls’ Generation ដែល​ឋិត​​ក្នុងចលនា​​ ‘Invincible Youth’ ទើប​ខ្ញុំ​មិន​បោះ​បង់​ការ​ផ្សព្វ​ផ្សាយ​ចម្រៀង​របស់​ខ្ញុំ​”៕

ប្រភព៖ allkpop

(Number Of Views: 217 times)