បន្ទាប់​ពី​បាន​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​បាន​ ៣ ឆ្នាំ​​ ក្រុម BLACKPINK បាន​បង្កើត​ និង​បំបែក​កំណត់​ត្រា​ជា​បន្ត​បន្ទាប់​។ ការ​បំបែក​កំណត់​ត្រា​ជាប់​រហូត​នេះ​ចាប់​ផ្តើម​តាំង​ពី​ពួក​គេ​បាន​ចេញ​ចម្រៀង  “Whistle” ​ដំបូង​ម្ល៉េះ​។ “Whistle” បាន​បង្កើត​កំណត់​ត្រា​មួយ​ដែល​គ្មាន​តារា​ចម្រៀង​ ឬ​ក្រុម​ណា​សម្រេច​បាន​ពីមុន​ និងឥលូវ​ឡើយ​។

 

 

ដោយ​ជោគ​ជ័យ​របស់​បទចេញ​ដំបូង​ក្រោម​ចំណង​ជើង​ថា​ “Whistle” ក្រុម BLACKPINK គឺជា​ក្រុម​ដំបូង​ដែល​សម្រេច​បាន​ជោគ​ជ័យ​ Perfect All-Kill​ ដោយ​វា​ជា​ជោគ​ជ័យ​ដែល​គ្មាន​ក្រុម​ណា​ពីមុន ឬ​ឥឡូវ​អាច​ធ្វើ​បាន​ដូច​ពួក​​គេ​ឡើយ​។

 

 

ចំពោះ​ប្រិយ​មិត្ត​ដែល​មិន​យល់​ឃ្លា​ Perfect All-Kill (PAK)  គឺ​មាន​ន័យ​ ពេល​ចម្រៀង​ ១ បទ​ជាប់​លេខ ១ ទាំង​នៅ​លើ​តារាង​ចំណាត់​ថ្នាក់​ចម្រៀង​ប្រចាំ​ថ្ងៃ​ និង​សប្តាហ៍​ដែល​ឋិត​ក្នុង​គេហ​ទំព័រ​ចំណាត់​ថ្នាក់​ចម្រៀង​ធំៗ​។ ក្រុម​ដំបូង​ដែល​សម្រេច​បាន​ PAK គឺ​ 2NE1 ដែល​ជា​សិស្ស​ច្បង​​របស់​ក្រុម BLACKPINK ដោយ​សារ​បទ​ “Lonely” ដែល​ពួក​គេ​ចេញ​ក្នង​ឆ្នាំ២០១១​។

ក្រុម BLACKPINK បន្ត​បង្កើត​ និង​បំបែក​កំណត់​ត្រា​ថ្មី​ជា​ច្រើន​ក្នុង​គ្រប់​កិច្ច​ការ​ដែល​ពួក​គេ​ធ្វើ​ ហើយ​យើង​ក៏អន្ទះ​សា​ចង់​ឃើញ​អ្វីដែល​ពួក​គេ​ធ្វើ​បន្ទាប់​។ គ្រប់​គ្នា​រំពឹង​ថា​បទ​ទោល​របស់  Rosé នឹង​ចេញ​​នា​ពេលឆាប់​ៗ​ខាង​មុខ​៕

ប្រភព៖ koreaboo

(Number Of Views: 430 times)