អំឡុង​ពេល​ការ​ប្រគំ​តន្ត្រី​ចុង​ក្រោយ​របស់​ក្រុម BTS មុន​ពេល​ពួក​គេ​សម្រាកពី​សិល្បៈ​ អ្នក​គាំទ្រ​ជាច្រើន​បាន​សម្គាល់​ឃើញ Suga ឡើង​ទម្ងន់​បន្តិច​។ អ្នក​គាំទ្រ​ទាំង​នេះ​ពេញ​ចិត្ត​នឹង​រាង​បែប​នឹង​របស់​គាត់​ដោយ​និយាយ​ថា​ធ្វើ​ឱ្យ​គាត់​មើល​ទៅ​កាន់​តែ​ស្អាត​គួរ​ឱ្យ​ស្រឡាញ់​។​

ថ្ពាល់​ទាំង​សង​ខាង​របស់​គាត់​ក្លាយ​ជា​កន្លែង​កាន់​តែ​ទាក់​ទាញ​ ដោយ​មនុស្ស​ជា​ច្រើន​ចង់​ទៅ​ច្របាច់​វា​លេង​។ មហា​ជន​ជា​ច្រើន​គិត​ថា​គាត់​មើល​ទៅ​មាន​សុខ​ភាព​កាន់​តែល្អ​ពេល​ឡើង​ទម្ងន់​ដូច្នេះ​។

អ្នក​គាំទ្រ​ទាំង​នេះ​កំពុង​បង្ហាញ​ក្តី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ Suga ដោយ​បាន​នាំ​គ្នា​បង្ហោះ​ឃ្លា​នេះ #Yoong​iWe​Love​You​ តៗ​គ្នា​ក្នុង​បណ្តាញ​សង្គម​ធ្វីត​ធឺ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ពួក​គេ​សម្រាប់​តារា​ចម្រៀង​រូប​នេះ​ និង​ការ​ឡើង​ទម្ងន់​របស់​គាត់​។

សាធារណ​ជន​ជា​ច្រើន​សង្ឃឹម​ថា​ការ​ឡើង​ទម្ងន់​នេះ​នឹង​មិន​ធ្វើ​ឱ្យ​គាត់​មាន​អារម្មណ៍​តាន​តឹង​ និង​សូម​ឱ្យ​គាត់​សម្រាកយក​កម្លាំង​​ដោយ​ក្តី​រីករាយ​៕

 

 

ប្រភព៖ koreaboo

(Number Of Views: 592 times)