2019 Teen Choice Awards ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ​។ មាន​ក្រុម​ចម្រៀង​ ៣ ក្រុម​ដែល​ទទួល​បាន​ពាន​កម្មវិធី​នេះ។ ដំបូង​ក្រុម BTS ទទួល​បាន​ពាន​ដល់​ទៅ ៤ ដោយ​យក​ជ័យ​លា​ភី​បាន​ក្នុង​គ្រប់​បេក្ខ​ភាពប្រជែង​យក​ពាន​​របស់​ពួក​គេ​ទាំង​អស់​​។ ពួក​គេ​ទទួល​បាន​ Choice International Artist ដោយ​យក​ឈ្នះ​ក្រុម​ BLACKPINK, CNCO, EXO, Little Mix និង​ក្រុម​ NCT 127…

ពាន Choice Collaboration សម្រាប់​បទ​ “Boy With Luv” ដែល​មាន​វត្ត​មាន​របស់​  Halsey…

ពាន Choice Summer Tour សម្រាប់​តន្ត្រី​ទេស​ចរណ៍​ Love Yourself: Speak Yourself …

និងពាន​​ Choice Fandom ដែល​ជា​ពេល​អ្នក​គាំទ្រ​របស់​ក្រុម BTS បាន​យក​ឈ្នះ​ Arianators, BLINKs, Swifties និង​ផ្សេង​ទៀត​។

ក្រុម BLACKPINK ក៏​ជា​បេក្ខភាព​ប្រជែង​យក​ពាន​ ៤ ប្រភេទ​ដែរ​ និង​ឈ្នះ​បាន​ពាន ១ ក្នង​ពាន​ប្រភេទ​ Choice Song: Group ដោយ​សារ​តែ​ប្រ​ជា​ប្រិយ​ភាព​នៃ​បទ “DDU-DU DDU-DU” របស់​ពួក​គេ​។

ក្រុម​ចុង​ក្រោយ​គឺ​ Red Velvet ត្រូវ​បាន​ជ្រើ​ស​រើស​ជា​​បេក្ខ​ភាព​ដើម្បី​ប្រជែង​យក​ពាន​សម្រាប់ប​ទ​ “Close to Me” ដែល​ជា​កិច្ច​សហ​ប្រតិ​បត្តិការរបស់​ពួក​គេ​​ជា​មួយ Ellie Goulding និង​ Diplo។

បទ​នេះ​បាន​ឈ្នះ​ពាន Choice Electronic/Dance Song។ ព័ត៌មាន​ផ្សេង​បាន​ចុះ​ផ្សាយ​ថា​ក្រុម MONSTA X ក៏​បាន​ទៅ​ច្រៀង​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ​។​

ប្រភព៖ allkpop

(Number Of Views: 509 times)