យោង​តាមរបាយការណ៍​ដែល​ចេញ​នៅថ្ងៃ​ទី១១ ខែសីហា​ ​ប្រាប់​ឱ្យ​ដឹង​ថា Kang Daniel បាន​សម្រេច​ចិត្ត​រើ​ផ្ទះចេញ​ពី UN Village ដែល​ស្ថិត​ក្នុង​តំបន់​ Hannam-dong។ អ្នកគ្រប់គ្រងរបស់​ UN Village ក៏​បាន​ចេញ​មុខ​មក​អះអា​ង​ដែរ​ថា “Kang Daniel បាន​រើ​ចេញ​កាល​ពី​ព្រឹក​មិញ (ថ្ងៃ​ទី១១ ខែសីហា)“។

ដោយ​ឡែក​ គ្រប់​គ្នា​សង្ស័យ​ថា​ Kang Daniel រើ​ទៅនៅកន្លែង​ថ្មី​ព្រោះ​រឿង​ស្នេហា​ដែល​ទើប​តែ​បែក​ធ្លាយនា​ពេល​ថ្មីៗ​នេះ​។ ព្រោះ​មាន​ព័ត៌​មាន​រាយ​ការណ៍​ថា គេ​ និង​ Jihyo តែង​តែ​ណាត់​ជួប​គ្នា​ក្នុ​ងផ្ទះ​មួយ​នោះ ទើប​ពេល​នេះ Kang Daniel គិត​ថាវា​គ្មាន​​សុវត្ថិ​ភាព​ និង​មានសម្ពាធ​ផ្លូវ​ចិត្ត​៕

ប្រ​ភព៖  allkpop

(Number Of Views: 159 times)