នៅ​ថ្ងៃទី១១ ខែសីហា ផលិត​កម្ម Big Hit Entertainment បាន​ចេញ​សេច​ក្តីប្រ​កាស​ជា​ផ្លូ​វការ​ថា BTS នឹង​ផ្អាក​ពី​សិល្បៈ​ដើម្បី​ឈប់​សម្រាក​រយៈ​ពេល​វែង​ ហើយ​ការនេះ​ជា​ការ​ឈប់​សម្រាក​លើក​ដំបូង​ចាប់​តាំង​ពីពួក​គេ​ចេញ​មុខ​ក្នុងវិស័យ​ចម្រៀង​កូរ៉េ​។

យោង​តាម​ផលិ​តកម្ម​បាន​ឱ្យ​ដឹង​ទៀត​ថា​ នេះ​នឹង​ក្លាយ​ជា​ឱកាសឈប់​សម្រាក​របស់​សមាជិ​ក​ទាំង​អស់​ ហើយ​ក៏​ជា​ឱកាស​សម្រាប់​ឱ្យ​ពួក​គេ​រីក​រាយ​ជា​មួយ​ជីវិត​ធម្ម​តា​តាម​វ័យ​ ២០ឆ្នាំ​របស់​ពួក​គេដែរ​​។ ដោយ​ឡែក​ ផលិត​កម្ម Big Hit Entertainment ស្នើ​សុំ​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់ឱ្យ​​​ជួយ​សហការ​រដើម្បី​ទុក​ពេល​ឱ្យ​ពួកគេ​​រីក​រាយ​នឹង​ជីវិត​ឯក​ជន​របស់​ខ្លួន​ និង​​សម្រាកបាន​ដោយ​សុខ​ស្រួល​ពុំ​មាន​ការ​រំខាន​៕

ប្រ​ភព៖  allkpop

(Number Of Views: 501 times)