ថ្មីៗ​នេះ គេហ​ទំព័រ Namesns  បាន​បង្ហាញ​លទ្ធផល​ពី​ការ​បោះ​ឆ្នោត​ជ្រើ​ស​រើស​ “តារា​ចម្រៀង​កូរ៉េ​ដែល​ស្អាត​ជាង​គេ​ប្រចាំ​​ឆ្នាំ​2019” សម្រាប់​ទាំង​តារា​ប្រុស​ និង​តារា​ស្រី​។

នៅ​ផ្នែក​តារា​ប្រុស​ Jin  ក្រុម BTS ទទួល​បាន​សម្លេង​ដល់​ទៅ ៤៣% ពី​សម្លេង​ទាំង​ស្រុង​។ ចំណាត់ថ្នាក់​លេខ ២ បាន​ទៅ Hyunjoong ក្រុម SS501 និង​លេខ ៣ បាន​ទៅ Cha Eunwoo ក្រុម ASTRO។

នៅ​ផ្នែក​តារា​ស្រី Jisoo ក្រុម BLACKPINK បាន​ជាប់​លេខ ១ វ៉ា​ដាច់​គេ​។ លេខ ២ បាន​ទៅ Jiyeon ក្រុម T-ARA និង​លេខ ៣ បាន​ទៅ JiU ក្រុម DREAMCATCHER!

អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណេត​នៅ​កូរ៉េ​ជា​ច្រើន​ឯក​ភាព​នឹង​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ដោយ​ថា​ តារា​ចម្រៀង​ទាំង​ពី​រនេះ​ជា​អ្នក​តំណាង​ឱ្យ​សម្រស់​ក្នុង​ក្រុម​ចម្រៀង​កូរ៉េ​ជំនាន់​ទី៣​៕

ប្រភព៖ koreaboo

(Number Of Views: 1,179 times)