ផលិតកម្ម SM Entertainment បាន​បញ្ជាក់​ប្រាប់​ពី​គម្រោង​បង្ហាញ​ក្រុម​ចម្រៀង​ប្រុស​ថ្មី​ដោយ​មាន​សមាជិក​ពី​ក្រុម SHINee, EXO និង​NCT។ កាល​ពី​ថ្ងៃទី៧ ខែសីហា ម៉ោង​ក្នុង​ប្រទេស​កូរ៉េ​ ផលិតកម្ម​ខាង​លើ​នេះ​បាន​ធ្វើ​បទ​បង្ហាញ​ផ្លូវ​ការ​ក្នុង​វដ្ឋ​ Los Angeles ដើម្បី​បង្ហាញ​ពី​គម្រោង​មួយ​ចំនួន​របស់​​ពួក​គេ​ក្នុង​ការ​បញ្ចេញ​ក្រុម​ថ្មី​នា​​ពេល​ខាង​មុខ​។

ក្រុម​នេះ​មាន​ឈ្មោះ​ថា Super M ដោយ​មាន​  Taemin សមាជិក​ក្រុម SHINee លោក Baekhyun និង Kai ក្រុម EXO  និង​ Taeyong, Mark, Ten និង​Lucas សមាជិក​ក្រុម NCT ។​

ស្ថាប​និក​នៃ​ផលិតកម្ម SM Entertainment លោក Lee Soo Man បាន​ប្រកាស​ថា Super M នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​សហរដ្ឋ​អាមេរិក​នៅ​ខែតុលា ហើយ​ថា ក្រុម​នេះ​នឹង​ផ្តោត​លើ​ការ​ផ្សាយ​ចម្រៀង​នៅ​បរទេស​។ ភ្នាក់​ងារ​នេះ​មិន​ទាន់​បាន​ប្រាប់​នៅ​ឡើយ​ថា Super M​ នឹង​ផ្សាយ​ចម្រៀង​នៅ​កូរ៉េ​ ឬ​អត់​។ បន្ត​តាម​ដាន​ព័ត៌មាន​បន្ថែម​ពី​ក្រុម​ថ្មី​នេះ​!

ប្រភព៖ soompi

(Number Of Views: 345 times)