ចាប់​តាំង​ពី​លេច​ឮ​ព័ត៌មាន​ពី​ទំនាក់​ទំនង​ស្នេហា​រវាង​ Kang Daniel និង​ Jihyo មនុស្ស​ជា​ច្រើន​ចង់​ស្គាល់​កន្លែង​អាថ៌កំបាំង​ដែល​ពួក​គេ​បាន​ណាត់​ទៅ​ជួប​គ្នា​។ កន្លែង​ណាត់​ជួ​ប​គ្នា​សម្ងាត់​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ឋិត​នៅ​ក្នុង​ផ្ទះ​ដ៏ប្រណិត​របស់ Kang Daniel ។

កម្មវិធី​ទូរទស្សន៍​របស់​ SBS ដែល​មាន​ឈ្មោះ​ថា One Night of TV Entertainment បាន​នាំ​អ្នក​ជំនាញ​ដែល​ពូកែ​វាយតម្លៃ​អចលន​ទ្រព្យ​ទៅ​វិភាគ​វាយ​តម្លៃ​ផ្ទះ​របស់​តារា​រូប​នេះ​។

ដោយ​សារ​ផ្ទះ​របស់​  Kang Daniel ជា​វីឡា​ដ៏ប្រណិត​ ដូច្នេះ​ហើយ​វា​ជា​កន្លែង​ដែល​ធានា​សុវត្ថិភាព​បាន​ល្អ​។ សន្តិសុខ​ប្រចាំ​ការ​នៅ​​ច្រក​ចូល​។ អ្នក​នៅ​ក្នុង​ផ្ទះ​អាចគយ​គន់​ស្ទឹង​ Han River ប៉ុន្តែ​នៅ​ផ្នែក​ខាង​ក្រោយ​ផ្ទះ​បិទ​ជិត​ ដោយ​ចំហ​តែ​ផ្នែក​ខាង​មុខ​ផ្ទះ​។ យើង​មិន​អាច​មើល​ឃើញ​ខាង​ក្នុង​ផ្ទះ​តាម​របង​ផ្ទះ​បាន​ទេ​។

យោបល់​របស់​អ្នក​ជំនាញ​វិភាគ​អចលន​ទ្រព្យ​

បន្ទាប់​មក អ្នក​ជំនាញ​នេះ​បាន​ពន្យល់​លម្អិត​បន្ថែម​ពី​សុវត្ថិភាព​​នៅ​ក្នុង​វីឡា​របស់ Daniel ពេល​ចូល​ និង​ចេញ​ពី​វីឡា​នេះ​។

កន្លែង​ចត​មាន​ទ្វារ​បិទ​បើក​ដោយ​ស្វ័យ​ប្រវត្តិ ហើយ​បន្ទាប់​ពី​អ្នក​ចូល​ក្នុង​ មាន​ទ្វារ​មួយ​ទៀត​បិទ​ ដូច្នេះ​អ្នក​មិន​អាច​ចូល​វិឡា​នេះ​បាន​ភ្លាម​ទេ​។ ពី​ព្រោះ​វា​ល្អ​សម្រាប់​ សុវត្ថិភាព​ វា​ក៏​ជា​កន្លែង​ល្អ​ស័ក្តិ​សម​សម្រាប់​គូស្នេហ៍​ណាត់​ជួប​គ្នា​ដែរ​។​

យោបល់​របស់​អ្នក​ជំនាញ​វិភាគ​អចល​ទ្រព្យ​

ប្រភព៖ koreaboo

(Number Of Views: 806 times)