យូនីសេហ្វ​​ សហការ​ជា​មួយ​ BTS បង្កើត​ខ្សែ​វីដេ​អូ​ពិសេស​សម្រាប់​ថ្ងៃ​បុណ្យ​នៃ​ទិវាមិត្តភាពអន្តរជាតិ (៣០ កក្កដា​) ដែល​ជា​ផ្នែក​មួយ​​នៃយុទ្ធនាការ​ “LOVE MYSELF” របស់​ BTS និងយុទ្ធនាការ “ENDviolence” របស់​យូនីសេហ្វ​។ ឃ្លីបទាំង​មូល​​បញ្ចាំង​ពី​អារម្មណ៍ឈឺចាប់​​របស់​យុវជនដែល​ទទួល​រង​អំពើ​ហិង្សា​ និងការ​រំលោភ​បំពាន​ពីមិត្ត​ភ័ក្តិ​របស់​ពួក​គេ​ ប៉ុន្តែ​ពួក​គេ​ក៏​អាច​​​ព្យាបាលរបួស​ទាំង​អស់​នោះតាមរយៈ​តន្រ្ដី​ មិត្ត​ភាព​ និង​អំពើ​ល្អ។ BTS និយាយ​ថា “យុទ្ធនាការ “LOVE MYSELF” គឺ​ជា​យុទ្ធនាការដែល​ជួយ​លើក​ទឹក​ចិត្ត​យុវជន​ជុំ​វិញ​ពិ​ភព​លោកឱ្យ​ស្រលាញ់​ខ្លួន​ឯង​ និង​ចែក​រំលែក​​ក្តីស្រលាញ់​ទាំង​អស់​នោះទៅកាន់​មនុស្ស​ជុំ​វិញខ្លួនរបស់​​ពួកគេ​។ យើង​សង្ឃឹម​ថា ​ការ​ចែក​រំលែក​ក្តី​ស្រលាញ់​ និ​ងអំពើ​ល្អ​ជា​មួយ​អ្នក​ដទៃ​ ថ្ងៃមួយ​យើង​នឹង​អាច​បញ្ចប់​អំពើ​ហិង្សា​”។ ទស្សនា​វីដេអូនៅ​ខាង​ក្រោម​!

ប្រ​ភព៖ soompi

(Number Of Views: 892 times)