Seulgi សមាជិក​ក្រុម Red Velvet បង្ហាញរាង​ឡូយ​ឆាយ​​ក្នុ​ងម៉ូត​សំលៀក​បំពាក់​ទាន់​សម័យ​លើ​ទំព័រ​ទស្សនាវដ្ដី​ Esquire Magazine របស់​កូរ៉េ​។

អំឡុង​ពេល​ថត​រូប​ Seulgi បាន​ចូល​រួមផ្ដល់​បទ​សំភាសន៍​​ដោយ​ចែក​រំលែក​ខ្លះៗ​ពី​អាជីព​ជាអ្នក​ចម្រៀង​របស់​នាង​។ ទោះ​បី​ពេលនេះ​ក្រុម​ចម្រៀង​នារី Red Velvet បាន​បង្ហាញ​ខ្លួន​ក្នុង​សិល្បៈ​អស់​រយៈ​ពេល​ប្រាំ​ឆ្នាំមក​ហើយ​ ប៉ុន្តែ​ Seulgi ប្រាប់​ថា​នាង​នៅ​តែ​ភ័យ​ខ្លាច​ពេល​ឡើង​ឆាក​ម្តង​ៗ។ ក្រៅ​ពី​បទ​ពិសោធ​ន៍​ឡើង​ឆាក​តន្ត្រី​ តារា​ចម្រៀង​ស្រី​រូប​នេះក៏​រៀប​រាប់​ពី​គោល​បំណង​ដែល​នាង​សម្រេច​ចិត្ត​បើក​អាខោន​អ៊ីនស្តា​ក្រាមផ្ទាល់​ខ្លួន​ដើម្បី​ទាក់​ទង​ជាមួយ​​អ្នក​គាំទ្រ​​។

ទោះ​បី​ Seulgi ទើប​តែមាន​អាយុ ២៦ឆ្នាំ តែ​ព្រោះ​ទេពកោសល្យ​ដ៏​អស្ចារ្យ​ បួក​រួម​ទាំង​សម្រស់​ដ៏​ស្រស់​ស្អាត​ ធ្វើ​ឱ្យ​នាង​ទទួល​បាន​ភាព​ជោគ​ជ័យយ៉ាង​​ខ្លាំង​៕

ប្រ​ភព៖  allkpop

(Number Of Views: 95 times)