ក្រុម​រង​ថ្មី​របស់ EXO ដែល​មាន​ឈ្មោះ EXO-SC ទទួល​បាន​ការគាំទ្រ​ពី​ជុំ​វិញ​ពិភព​លោក​ភ្លាមៗ​បន្ទាប់​ពី​ចេញ​ចម្រៀង​ដំបូង។ ភ្លាមៗបន្ទាប់​ពីអាល់​ប៊ុមដំបូង​ដែល​មាន​ឈ្មោះ​ថា “What a Life” បាន​បញ្ចេញ​នៅកាល​ពី​ថ្ងៃ​ទី២២ ខែកក្កដា​ EXO-SC បាន​ជាប់​នៅ​ក្នុង​តារាង iTunes Album Chart នៅ​ ៤៦ ប្រ​ទេស​ជុំ​វិញ​ពិភព​លោក​។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ អាល់​ប៊ុម​ថ្មី​ក៏​បាន​ជាប់​ក្នុង​តារាង​លក់​អាល់​ប៊ុមនៅ QQ Music របស់​ប្រ​ទេស​ចិន​, Hanteo, Synnara, Yes24 របស់​កូរ៉េ​ និង​ជា​ច្រើន​ទៀត​។

អាល់​ប៊ុម​ “What A Life” របស់​​ EXO-SC មាន​ផ្ទុក​ចម្រៀង​ទាំង​អស់​ ៦បទ ដោយ​ក្នុ​ងនោះ​បួក​រួមទាំង​បទ​ក្រប​មុខ​បីបទ គឺ “What a Life”, “Just Us 2” និង “Closer to You” (ដែលវីដេអូចម្រៀងនឹង​បញ្ចេញ​នៅ​ថ្ងៃ​ទី២៦ ខែកក្កដា​៕

ប្រ​ភព៖  allkpop

(Number Of Views: 107 times)