Hayoung ក្រុម Apink នឹង​ចេញ​បទ​ទោល​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុន​នេះ​! យោង​ការ​ប្រ​កាស​របស់​ផលិត​កម្ម Play M Entertainment ចេញ​នៅ​ថ្ងៃ​ទី២២ ខែកក្កដា​ បានប្រាប់​ឱ្យ​ដឹង​ថា “Hayoung ក្រុម Apink នឹង​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​ចម្រៀង​ទោល​នៅ​ខែសីហា​។ តាម​រយៈ​ការ​ចេញ​អាល់​ប៊ុមទោល​ថ្មី​មួយនេះ​ អ្នក​នឹង​មើល​ឃើញ​ផ្នែក​មួយ​ទៀត​របស់​ Hayoung ដែល​អ្នក​មិន​ដែល​ឃើញ​ពី​មុន​ ហើយ​បច្ចុប្បន្ន​យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​រៀប​ចំអាល់​ប៊ុម​ថ្មី​ ដូច្នេះហើយ​សូមកុំ​ភ្លេច​រង់​ចាំ​មើល​ទាំង​អស់​គ្នា​“។

Hanyoung គឺ​ជា​សាមជិក​ទីពីរ​របស់​ក្រុម​ Apink  ដែលនឹង​​បញ្ចេញ​អាល់ប៊ុម​ទោល​បន្ទាប់​ពី​ Jung Eun Ji អ្នក​ដែល​បាន​ចេញ​អាល់​ប៊ុ​ម​ផ្លូវ​ការ​ដំបូង​កាលពី​ឆ្នាំ២០១៦ ព្រមទាំង​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ជា​មួយ​ដំណើរ​ប្រ​គំតន្ត្រី​ក្រៅ​ប្រ​ទេស​ជា​ច្រើន​។ កុំ​ភ្លេច​រង់​ចាំ​មើ​ល​ថា​ចម្រៀង​បែប​ណា​ដែល​ Hayoung ត្រៀម​ដើម្បី​យក​មក​បម្រើ​អារម្មណ៍​របស់​ប្រិ​យ​មិត្ត​!

ប្រ​ភព​៖  soompi

(Number Of Views: 113 times)