ក្រុមចម្រៀង​នារី CAMILA ប្រ​កាស​ដំណឹង​រម្សាយក្រុម។ ក្រុម CAMILA មាន​សមាជិក​ទាំង​អស់​ ៣រូប៖ Han Cho Im, Jung Yoo Bin, និង Jung Yoo Na។ នៅ​ថ្ងៃ​ទី២២ ខែកក្កដា​ សមាជិក​មួយ​រូប​ដែល​មាន​ឈ្មោះថា Han Cho Im បាន​បង្ហោះរូប​ថត​ជា​ក្រុម​ក្នុង​អ៊ីន​ស្ដា​ក្រាម ព្រមគ្នា​ជា​មួយ​ដំណឹង​រម្សាយ​ក្រុម​៖

View this post on Instagram

그동안 카밀라를 사랑해주시고 응원해주신 모든 분들께.. 저희 카밀라는 올해 7월을 마지막으로 공식 활동을 마무리하기로 결정내렸습니다. 지난해 8월부터 지금까지 카밀라 3명의 멤버 모두가 최선을 다하였고 그 끝 마무리 또한 멤버들의 결정으로 이루어졌습니다. 저는 같은 멤버의 일원으로서 함께 고생해온 친구들의 생각과 의견을 존중해주기로 하였고 각자의 길을 더 자유롭게 펼칠 수 있도록 응원해주기로 하였습니다. 아쉽지만 카밀라는 그동안의 값진 경험들과 잊지 못할 추억들을 끝으로.. 이제 카밀라가 아닌 한초임, 정유빈, 정유나 개개인의 새로운 모습을 지켜봐주시고 응원해주시면 감사하겠습니다. 저희 카밀라를 위해 희생하고 도와주셨던 많은 분들.. 그 따뜻한 마음 절대 평생 잊지 않겠습니다! 그리고 우리 팬분들.. 그동안 큰 사랑과 감동을 안겨주어서 너무 감사했습니다. 모두 진심으로 감사드리고 수고하셨습니다.

A post shared by ʜᴀɴ ᴄʜᴏ ɪᴍ 한초임 (@real_hanchoim) on

ជូន​ចំពោះ​គ្រប់​គ្នា​ដែល​ស្រលាញ់​ និង​គាំទ្រ​ក្រុម CAMILA តាំង​ពី​ដើម​រហូត​មក​ដល់​ពេល​នេះ​~ តាំង​ពី​ខែសីហា​ ឆ្នាំមុន​ សមាជិក​ទាំង​អស់បាន​ខំប្រឹង​អស់​ពីសមត្ថភាព​ដើម្បីឈរ​​លើ​វិស័យ​ចម្រៀង​របស់​កូរ៉េ​ ហើយពេល​នេះ​ពួក​យើងបាន​​សម្រេច​ចិត្ត​រម្សាយ​ក្រុម​ជា​ឯកច្ឆន។

ក្រុម​នាម​ខ្ញុំ​ជា​សមាជិក​ម្នាក់​នៅ​ក្នុង​ក្រុម ខ្ញុំ​ដើរ​តាមការ​សម្រេច​ចិត្ត​របស់​សមាជិក​ដទៃ​ទៀត​ ហើយ​យើង​នឹង​បន្ត​ជួយ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅមក​បើ​ទោះ​បី​ជា​ពួក​យើង​ដើរ​ផ្លូវផ្សេង​គ្នា​ក៏​ដោយ​។

វា​គួរ​ឱ្យសោក​ស្ដាយ​ ប៉ុន្តែ​រយៈ​ពេល​កន្លង​មក​នេះ​យើង​ក៏​បានជួប​ប្រ​ទះបទ​ពិសោធ៍​ជី​វិត​ និង ​កសាង​ការ​ចង​ចាំ​ដ៏​ល្អ​ជា​ច្រើន​ជា​មួយ​គ្នា​។ បើទោះបី​ពួកយើង​មិន​មែនជា​ CAMILA តទៅ​ទៀត​ ប៉ុន្តែ​យើង​សង្ឃឹមថា​អ្នកគ្រប់​គ្នា​នៅតែ​បន្ត​គាំទ្រ​យើង​ក្នុងនាម​ជា​ Han Cho Im, Jung Yoo Bin និង Jung Yoo Na។

យើង​នឹង​ចង​ចាំ​ទុក​ក្តីស្រលាញ់​ដែល​អ្នកទាំង​អស់​គ្នា​បាន​លះ​បង់​ចំពោះ CAMILA។

អរគុណ​អ្នក​គាំទ្រទាំង​អស់​គ្នា​ អរគុណ​សម្រាប់​ក្តី​ស្រលាញ់​ដែល​អ្នក​ផ្ដល់​ឱ្យ”​។

CAMILA ចេញមុខ​ជា​ផ្លូវ​ការដំបូង​កាល​ពី​ឆ្នាំ​មុន​ជា​មួយ​បទ “RED LIPs” ហើយ​នៅ​ខែ​មេសា ពួ​កគេក៏​បញ្ចេញ​បទ “Take Me Home”៕

ប្រភព៖  soompi

(Number Of Views: 143 times)