អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណេត​ជា​ច្រើន​បាន​ភ្ញាក់​​ផ្អើល​នឹង​សម្រស់​ប្អូន​ប្រុស​របស់ Bomi សមាជិក​ក្រុម  A Pink ដែល​មើល​ទៅដូច​នាង​មែន​ទែន​​។

តាម​​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន ប្អូន​ប្រុស​របស់ Bomi កំពុង​សិក្សា​ពី​ល្ខោន​កូរ៉េ​​ (musical theater) ដែល​កំពុង​ត្រៀម​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​នាម​ជា​តារា​សម្តែង​ផ្នែក​ល្ខោន​កូរ៉េ​។

អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណេត​ខ្លះ​បាន​បញ្ចេញ​មតិ​ដូច្នេះ “ហេតុ​អ្វី​អ្នក​ទាំង​ពីរ​មិន​មែន​លក្ខណៈ​ទាំង​ពីរ​នឹង​គឺ​ ស្អាត​ និង​សង្ហា​…គាត់​មើល​ទៅ​ដូច Nichkhun! វ៉ៅ គាត់​ពិត​ជា​ស័ក្តិ​សម​នឹង​សម្តែងខាង​​ល្ខោន​កូរ៉េ​ណាស់​។ ទម្រង់​មុខ​របស់​ពួក​គេ​ដូច​គ្នា​បេះ​បិទ​។ គាត់​នឹង​ក្លាយ​ជា​តារា​ចម្រៀង​ដ៏​អស្ចារ្យ​ម្នាក់​បើ​សិន​គាត់​រៀន​ពីល្ខោន​កូរ៉េ​! អូ វ៉ៅ ខ្ញុំ​ទន្ទឹង​រង់​ចាំ​មើល​គាត់​ផលិត​ចម្រៀង​នៅ​ថ្ងៃ​អនាគត​! និង​ផ្សេងៗ​ទៀត​”។

ចុះ​ប្រិយ​មិត្ត​វិញ​គិត​ថា​ពួក​គេ​មើល​ទៅ​ដូច​គ្នា​ដែរ​ទេ​?

ប្រភព៖ allkpop

(Number Of Views: 450 times)