ក្រុម​ចម្រៀង​កូរ៉េ​មានរបៀប​ដាច់​មុខ​រៀង​ៗ​ខ្លួន​ក្នុង​ការ​ណែនាំ​ខ្លួន​របស់​ពួ​កគេ​តាម​រយៈ​ឃ្លា​ដែល​បាន​រៀប​ចំ​ទុក​ជា​មុន និង​ជា​ញឹក​ញាប់​តាម​រយៈ​ចល​នា​ដ៏​រស់​រវើក​។ អ្នក​ខ្លះ​បង្ហាញ​ធ្វើ​ចលនា​ឱន​គោរព​​មិន​យូរ​ប៉ុន្មាន​ និង​បែប​សាមញ្ញ​ ខណៈ​អ្ន​ក​ខ្លះ​ទៀត​ធ្វើ​ចល​នា​ឱន​គោរព​​យ៉ាង​យូរ​ និង​និយាយ​ខ្លាំង​ៗ​។ ទោះ​ពួក​គេ​ជ្រើ​ស​រើស​ស្តាយ​ណា​ក៏ដោយ ស្តាយ​ជម្រាប​សួរ​របស់​ក្រុម​ចម្រៀង​កូរ៉េ​ទាំង​នេះ​មិន​ត្រឹម​តែ​ជួយ​បង្ហាញ​នូវ​លក្ខណៈ​ដ៏​គួរ​ឱ្យ​ទាក់​ភ្នែក​របស់​ក្រុម​ពួក​គេ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​អាច​ឱ្យ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង​កូរ៉េ​មិន​ខ្លាំង​ប៉ុន្មាន​អាច​ស្គាល់​ និង​ចាំ​ក្រុម​ចម្រៀង​កូរ៉េ​ផ្សេង​ៗ​ដែរ​។ ខាង​ក្រោម​នេះ​ជា​ស្តាយ​ជម្រាប​សួរ​របស់​ក្រុម​ចម្រៀង​កូរ៉េ​ដ៏​គួរ​ឱ្យ​ទាក់​ទាញ​បំផុត​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់​ជុំ​វិញ​ពិភព​លោក​ស្គាល់ និង​ចូល​ចិត្ត​៖

1. BTS

Bang! Tan! សួស្តី​ យើងគឺ​​ជា​ក្រុម​ BTS

ក្រុម​ BTS ប្រើ​ឃ្លា​ពីរ​ដំបូង “Bangtan” ​នៃ​ឈ្មោះ​ក្រុម​របស់​ពួក​គេ​ ដែល​មាន​ន័យ​ថា bulletproof ដើម្បីទាញ​យក​ចំណាប់​អារម្មណ៍​ពី​គេ​មុន​ពេល​ពួកគេ​ធ្វើ​ការ​ណែនាំ​ខ្លួន​។ នេះ​ជា​ស្តាយ​ពាក្យ​ជម្រាប​សួរ​របស់​ពួក​គេ​ដោយ​ RM ស្រែក​ថា “Bang” មុន​គេ​ ហើយ​សមាជិក​ទាំង​អស់​ស្រែកថា “Tan” តាម​ក្រោយ​។​

 

 

2. TWICE

One in a million! លេខ ១ ក្នុង​ ១ លាន​ សួស្តី​ យើង​គឺ​ជា​ក្រុម TWICE

សមាជិក​ក្នុង​ក្រុម​នេះ​ទាំង​អស់​និយាយ​ថា​​ ពួក​គេ​ពិសេស និង​មិន​ដូច​ជា​ក្រុម​ចម្រៀង​ស្រី​ផ្សេងៗ​ទៀត​ក្នុង​​វិស័យ​សិល្បៈ​កូរ៉េ​ឡើយ​ដោយ​ធ្វើ​ការ​ណែនាំ​ខ្លួន​របស់​ពួក​គេជា​ក្រុម លេខ ១ “one” ក្នុង​ ១ លាន (in a million) ។ ពួក​គេ​លើ​កម្រាម​ដៃ​ចង្អុលទាំង​ពីរ​​ឡើង​ដើម្បី​តំណាង​ឱ្យ​ពាក្យ​  “one” ក្នុង​ឃ្លា​ “one in a million” ហើយ​វា​ក៏​ក្លាយ​ជា​ពាក្យ​ស្លោក​​ដ៏ល្បី​​សម្រាប់​ក្រុម TWICE ដែល​បាន​ជាប់ជា​ក្រុម​លេខ ១ ក្នុង​សិល្បៈ​ដោយ​សារ​ជោគ​ជ័យ​ដ៏​អស្ចារ្យ​គ្មាន​គូ​ប្រៀប​របស់​ពួក​គេ​។​

 

 

3. Red Velvet

Happiness! សួស្តី​យើងគឺ​ជា​ក្រុម​ Red Velvet

ក្រុម Red Velvet គូ​រ​រូប​ក្បាល​មនុស្ស​ញញឹម​នៅ​លើ​ខ្យល់​ដោយ​ប្រើ​ដៃ​របស់​ពួក​គេ​ពេល​ពួក​គេ​ធ្វើការ​ណែនាំ​ខ្លួន​ដោយ​ពោល​ឃ្លាដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​។ ដោយ​ការ​បន្ថែម​ពាក្យ​សាមញ្ញមួយ​គឺ “Happiness” នៅ​ដើម​​ឃ្លា​ជម្រាប​សួរ​របស់​ពួក​គេ​ ក្រុម Red Velvet កំណត់​​លក្ខណៈ​សម្បត្តិ​ និង​អត្ត​សញ្ញាណ​នៃ​ក្រុម​របស់​ពួកគេ​ទៅ​នឹង​ពាក្យ វិជ្ជមាន ពេញ​ដោយ​ថាម​ពល និង​រីក​រាយ​។​

 

 

4. SEVENTEEN

ឈ្មោះ​អ្វី​! SEVENTEEN! សួស្តី​ យើង​គឺជា​ក្រុម​ SEVENTEEN

S.Coups ​ដែល​ជា​សមាជិក​ក្នុង​ក្រុម SEVENTEEN នាំ​មុខ​សមាជិក​ក្នុង​ក្រុម​ផ្សេង​ទៀត​ដោយ​ស្រែក​បង្គាប់​ថា ប្រាប់​ឈ្មោះ ​​​ (Say the name) ។ សមាជិក​ដទៃ​ទៀត​ស្រែក​ “SEVENTEEN” ដើម្បី​ឱ្យ​មនុស្ស​គ្រប់​គ្នា​ឮ និង​ស្គាល់​ឈ្មោះ​ក្រុម​របស់​ពួក​គេ​។ ដោយ​ស្រែក​ប្រាប់​ឈ្មោះ​ក្រុម​របស់​ពួក​គេ​ ២ ដង​ក្នុង​ការ​ជម្រាប​សួរ​នេះ សមាជិក​នីមួយៗ​របស់​ក្រុម SEVENTEEN​ អាច​ជួយ​ឱ្យ​មនុស្ស​គ្រប់​គ្នា​​ស្គាល់​ឈ្មោះ​ក្រុម​របស់​ពួក​គេបាន​យ៉ាង​ឆាប់​​។​

 

 

5. GOT7

Come and get it! GOT7! សួស្តី​ យើង​គឺ​ជា​ក្រុម​ GOT7

ការ​ជម្រាប​សួរ​របស់​ក្រុម GOT7 ផ្តោត​ទៅ​លើ​ការ​បង្ហាញ​ជាពាក្យ​​។ ដោយ​និ​យាយ​​ពាក្យ​ “GOT” ដែល​ជា​ផ្នែក​នៃ​ឈ្មោះ​ក្រុម​របស់​ពួក​គេ​ បាន​យ៉ាងច្បាស់​​ សមាជិក​ទាំង​អស់​នៃ​ក្រុម GOT7 បាន​ស្នើ​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់​ “មក និង​យក​វា” (Come and get it!) ។ ឈ្មោះ​នៃ​ fandom របស់​ពួក​គេ​គឺ IGOT7s ជា​ញឹក​ញាប់​ត្រូវ​បាន​ប្រើ​ជា​ Ahgases ក៏​ត្រូវ​បាន​បន្ថែម​ក្នុង​ការ​និយាយ​នេះ​​ដែរ​។​

 

 

6. MAMAMOO

ខ្ញុំ​ថា​ (ការ​ច្រៀង​) MAMA, MAMA, MOO. សួស្តី​ យើង​គឺ​ជា​ក្រុម​ MAMAMOO

MAMAMOO ចង់​ឱ្យ​គ្រប់​គ្នា​ដឹង​ថា​ពួក​គេ​ជា​ក្រុម​ចម្រៀង​ស្រីដ៏​មាន​ទេពកោសល្យ​​មាន​សំនៀង​ពីរោះ​តាំង​ពី​ឈាន​ជើង​ចូល​សិល្បៈ​ដំបូង​។ ពួក​គេ​បង្អួត​សមត្ថភាព​ច្រៀង​ដោយ​ច្រៀង​ឈ្មោះ​ក្រុម​របស់់​ពួក​គេ​មុន​ពេល​ណែនាំ​ខ្លួន​ពួក​គេ​ដោយ​កាយ​វិការ​ដ៏​គួរ​ឱ្យ​ស្រឡាញ់​​ដោយ​ដាក់​ម្រាម​ដៃ​ចង្អុល​នៅ​ក្រោម​ច្រមុះ នេះ​គឺជា​កាយ​វិការដែល​ពួក​គេ​បាន​ធ្វើ​តាំង​ពី​ក្នុង​បទ​ចេញ​ដំបូង​របស់​ពួក​គេ​ដែល​មាន​ចំណង​ជើង​ថា “Mr. Ambiguous”។

 

 

7. MONSTA X

អ្នក​ណា​! MONSTA X! សួស្តី​ យើ​ង​គឺជា​ក្រុម​ MONSTA X

សមាជិក​ក្នុង​ក្រុម MONSTA X ទាំង​អស់​ដើរ​ទន្រាំ​ជើង​មុន​ពេល​ពួក​គេ​ចាប់​ផ្តើម​ណែនាំ​ខ្លួន​របស់​ពួក​គេ​។ នេះ​ជា​របៀប​ណែនាំ​ខ្លួន​ដ៏​មាន​ឥទ្ធិពល​។ ដូច​គ្នា​ដែរ​ ក្រុម MONSTA X បាន​ប្រើ​គំនិត​ដ៏​មាន​ឥទ្ធិពល​នេះ​តាំង​ពី​បង្ហាញ​​ខ្លួន​ដំបូង​ម៉្លេះ​។ ការ​ណែនាំ​ខ្លួន​របស់​ពួក​គេ​ស៊ី​សង្វាក់​គ្នា​ជាមួយ​នឹងគំនិត​តាក់​តែង​ចម្រៀង​ពីមុន​មួយ​ចំនួន​មែន​ទែន​ ហើយ​វា​ពិត​​ជា​មាន​ឥទ្ធិល​លើ​អ្ន​​កគាំទ្រ​ជា​ច្រើន​ណាស់​ និង​ថែម​ទាំង​ងាយ​ចាំ​ទៀត​ផង​។​

 

 

8. ITZY

យើង​ចេះ​គ្រប់​សព្វ​! សួស្តី​ យើងគឺ​​ជា​ក្រុម​ ITZY

ចំពោះ​ក្រុម​ចម្រៀង​ស្រី​  ITZY  ដែល​ទើប​រះ​ក្នុង​សិល្បៈ​មិន​បាន​យូរប៉ុន្មាន​មួយ​នេះ​ សមាជិក​ក្នុង​ក្រុមទាំង​អស់​បង្ហាញ​នូវ​កាយ​វិការ​ខុស​ប្លែក​ពី​គ្នា​អម​ជាមួយ​នឹង​ការ​ជម្រាប​សួរ​របស់​ពួក​គេ​។ ពួក​គេ​បាន​បង្កើត​អក្សរ​ Z ដោយ​ប្រើ​ម្រាម​ដៃ​ដែល​ទាក់​ទង​នឹង​ឈ្មោះក្រុម និង​ឈ្មោះ fandom របស់​ពួកគេ​។ ការ​ណែនាំ​ខ្លួន​របស់ក្រុម ITZY  ក៏មាន​បង្កប់​អត្ថន័យ​ដ៏​អស្ចារ្យ​ ដែល​​ចង់​ក្លាយ​ជា​ក្រុម​ជោគ​ជ័យ​ដែល​មាន​ទេពកោសល្យ​គ្រប់ប្រភេទ​ និង​មាន​សមាជិក​ស្រស់​ស្អាតៗ​ក្នុង​ក្រុម​នេះ​។​

 

 

9. NU’EST

ចង្អុល​បង្ហាញ​ម៉ោង​ ម៉ោង​របស់ NU’EST ! សួស្តី​ យើង​ NU’EST គឺជា​ក្រុម​អេឡិច​ត្រូនិក​ក្នុង​ទីក្រុង​ 

សមាជិក​ក្នុង​ក្រុម NU’EST ទាំង​អស់​ចង្អុល​ទៅ​កដៃ​របស់​ពួក​គេ​ខណៈ​ពួក​គេ​រម្លឹក​អ្នក​ដោយ​ការ​គោរព​ថា​រាល់ម៉ោង​ជា​ម៉ោង​របស់ក្រុម NU’EST។ អ្នក​គាំទ្រ​ជា​ច្រើន​បានគិត​​ថា​នេះ​ជា​កាយ​វិការ​ស័ក្តិសម​ឱ្យ​ពួក​គេ​ចង​ចាំ​ និង​ប្លែក​ខុសពី​គេ​ដែល​អាច​ឱ្យ​ពួក​គេ​លេច​ធ្លោ​ជាង​ក្រុម​ដទៃ​​ទៀត​។​ ក្រុម NU’EST ប្រាប់​ឱ្យ​ដឹង​មុន​ថា​ពួក​គេ​ជា​ក្រុម​អេឡិច​ត្រូនិក​នៅ​ក្នុង​ក្រុង​មួយ​ដែល​មាន​ភាព​ជាក់​លាក់​ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ចែក​រំលែក​ប្រាប់​អ្នក​គាំទ្រ​ទាំង​អស់​យ៉ាង​លម្អិត​ពីអ្វី​ជា​​គោល​ដៅ និង​ការ​ផ្តោត​ដ៏​សំខាន់​​របស់​ក្រុម​។​

 

 

10. THE BOYZ

យើង​ជា​​ THE BOYZ ល្អ​ដាច់​គេ​! សួស្តី​ យើង​គឺ​ជា​ក្រុម​ THE BOYZ

ក្រុម THE BOYZ ក៏​បង្ហាញ​ចលនា​ដៃ​ដ៏អស្ចារ្យ​អម​ជាមួយ​នឹងការណែនាំ​ខ្លួន​របស់​ពួក​គេ​ដែរ​។ មើល​ទៅ​ចលនា​ដៃ​នេះ​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​ការ​ជម្រាប​សួរ​ដ៏​សាមញ្ញ ប៉ុន្តែ​គួរ​ឱ្យ​ចង​ចាំ​!​ ក្រុម​​ THE BOYZ ក៏​ប្រើ​ដៃ​ធ្វើ​ជា​អក្សរ​​ Z ដើម្បី​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់​ចង​ចាំ​ឈ្មោះ​ក្រុម​របស់​ពួក​គេ​ដែរ​។ ដោយ​សារ​មាន​កាយ​វិការ​ដៃ​របស់​ពួក​គេ​បង្ហាញ​ចេញ​ជា​អក្សរ​ Z អញ្ចឹង គ្មាន​នរណា​នឹង​ប្រកប​ឈ្មោះ​ក្រុម​របស់​ពួក​គេ​ខុស​ឡើយ​៕

 

 

ប្រភព៖ koreaboo

(Number Of Views: 802 times)