IU បាន​បង្ហោះ​រូប​ឡាន​អាហា​រដែល​បាន​​ទទួល​ពី Yoo In Na ហើយ​វា​​អាច​ជា​ការ​សបញ្ជាក់​យ៉ាង​ច្បាស់​ពី​មិត្ត​ភាព​របស់​ពួកនាង​​ទាំង​ពីរ​។ កាល​ពី​ថ្ងៃ​ទី១២ ខែកក្កដា​ IU បាន​បង្ហោះ​រូប​ថត​ក្នុ​ងអ៊ីន​ស្តា​ក្រាម​របស់​នាង​។

View this post on Instagram

아이유인나 냠👩‍❤️‍👩

A post shared by 이지금 (@dlwlrma) on

មើល​ទៅ​ Yoo In Na ដែល​ជា​តារា​សម្តែង​ស្រី​ដ៏​ល្បីម្នាក់​របស់​កូរ៉េ​បាន​បង្ហាញ​ការ​គាំទ្រ​ដល់​ IU ដោយ​បញ្ជូនឡាន​អាហារ​ទៅដល់​កន្លែង​ថត​រឿង​ “Hotel del Luna” ដោយ​មា​ន​ផ្ទាំង​អក្សរ​ធំសរសេរ​ថា​ “ជា​អរគុណ​ដល់​អ្នក​ដឹក​នាំ​ Oh Choong Hwan និង​ក្រុម​ការងារ​ទាំង​អស់​! ស៊ូៗ” និង​ “សូម​ឱ្យ​ Manwol ទទួលបាន​គាំទ្រ​ខ្លាំង​”។

ហើយ​នៅ​ឆ្លៀតលេង​ពាក្យ​ទៀត​ថា “បើ​ខ្ញុំ​ទិញ​អី​ឱ្យ​ Manwol ញ្ញាំបែប​នេះ​​ តើ​រឿង​ភាគ​ថ្មីនឹងជោគជ័យ​ដែរ​ទេ?“។

ត្រូវ​អរគុ​ណ​ដល់​ចិត្ត​ទឹក​គាំទ្រ​ដ៏​ល្អ​​របស់​ Yoo In Na ទើប​ IU និ​ងក្រុម​ការងារ​អាចចំណាយ​ពេល​វេលា​យ៉ាង​រីករាយ​ទទួ​ល​ទាន​អាហារខណៈ​អស់កម្លាំង​ពីភាព​មមាញឹក​ក្នុ​ងការ​ថត​រឿង​។

គ្រប់​គ្នា​ដឹង​ថា IU និង Yoo In Na ជា​មិត្តល្អ​នឹង​គ្នា​តាំង​ពីយូរ​យា​រមកម៉្លេះ។ សូម្បី​នៅ​ថ្ងៃ​បុណ្យ​នៃ​សេច​ក្ដី​ស្រលាញ់​ក៏ពួក​គេ​ចំណាយ​ពេល​ជាមួយ​គ្នា​ដែរ​។

View this post on Instagram

👯

A post shared by 이지금 (@dlwlrma) on

មើល​ទៅហាក់ដូច​​មិត្ត​ភាព​មួយ​នេះគ្មាន​ថ្ងៃ​នឹង​រលាយ​សាបសន្យ​ទេ​!

ទន្ទឹមនឹង​នេះ​ IU កំពុង​សម្តែង​ជា​តួ​ឯក​ក្នុ​ងខ្សែ​ភាព​យន្តថ្មី​មានចំណ​ង​ជើង​ថា “Hotel del Luna” ដែល​គ្រោង​នឹង​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ទៅ​ថ្ងៃទី១៣ ខែកក្កដា។

ប្រ​ភព៖  koreaboo

(Number Of Views: 236 times)