ក្រុម​ចម្រៀង​បុរស​ SEVENTEEN កំពុងកម្ដៅ​សាច់​ដុំ​ត្រៀម​ខ្លួន​វិល​វិញ​។ នៅ​ថ្ងៃទី១២ ខែកក្កដា​ ផលិ​តកម្ម Pledis Entertainment បាន​ប្រ​កាស​ប្រាប់​ថា “SEVENTEEN គ្រោង​នឹង​បញ្ចេញ​អាល់​ប៊ុម​ថ្មី​នៅ​ដើម​ខែសីហា​ខាង​មុខ ប៉ុន្តែ​ដោយ​សារ​តារាង​ពេល​វេលា​សម្រាប់​សកម្មភាព​ផ្សព្វ​ផ្សាយ​នៅ​​ពុំទាន់​បាន​សម្រេច​នៅឡើយ​​ ដូច្នេះ​ហើយ​យើង​នឹង​ប្រ​កាស​នៅពេលក្រោយ​”។

SEVENTEEN បាន​បញ្ចេញ​អាល់​ប៊ុម​ទី៦ ដែល​មាន​ឈ្មោះថា “You Made My Dawn” កាល​ពី​ថ្ងៃ​ទី២១ ខែមករា​ ដូច្នេះ​ហើយ​មានន័យ​ថា​ ការ​ចេញ​អាល់​ប៊ុមថ្មី​របស់ ​​SEVENTEEN លើក​នេះ​ជា​ការ​វិល​វិញ​លើកដំបូង​ក្នុង​រយៈ​ពេល​ ៧ខែ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ SEVENTEEN នឹង​ចាប់​ផ្ដើម​ដំណើរ​ទេសចរណ៍​របស់​ពួក​គេ​ដែល​មាន​ឈ្មោះថា “Ode to You” ចាប់​ពី​ថ្ងៃ​ទី៣០ ខែសីហា​ រហូត​ដល់​ថ្ងៃ​ទី១ ខែកញ្ញា​ នៅ​ Dome ក្នុ​ង​ Olympic Park៕

ប្រភ​ព៖  soompi

(Number Of Views: 94 times)