គ្មាន​ក្រុម​ណា​អាច​លក់​បាន​ច្រើន​ជិត​ដល់​ចំនួន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​អញ្ចឹង​​តាំង​ពី​ឆ្នាំ១៩៩៥ មក​ម្ល៉េះ​។

ក្រុម​ចម្រៀង​ BTS បាន​បំបែក​កំណត់​ត្រា​មួយ​ទៀត​បន្ថែម​ចូល​ក្នុង​បញ្ជី​បំបែក​កំណត់ជា​ច្រើន​​របស់​ពួក​គេ​។

ក្រុម​ចម្រៀង​ប្រុស BTS គឺជា​​អធិរាជ​គ្រង​តំណែង​លើ​តារាង​ចំណាត់​ថ្នាក់​ និង​ជា​អធិរាជ​​ក្នុង​ការ​បំបែក​រាល់​កំណត់​ត្រា​! ថ្មីៗ​នេះ​ ក្រុម​ចម្រៀង​ប្រុស​នេះ​បាន​បំបែក​កំណត់​ត្រា​លក់​​ OST ជា​ច្រើន​ ដោយ​អាល់​ប៊ុមហ្គេម OST​ ‘BTS WORLD’ របស់​ពួក​គេ​ដែល​​លក់​បាន​ 500,000 កូពី​។

អាល់​ប៊ុម OST ដែល​មាន​ចំណង​ជើង​ថា ‘Winter Sonata’ បាន​​គ្រប់​គ្រង​កំណត់​ត្រា​នេះ​រយៈ​ពេល ១៧ ឆ្នាំ​ ព្រោះ​វា​លក់បាន 400,000 កូពី​ កាល​កំពុង​មាន​ប្រជា​ប្រិយ​ភាព​ក្នុង​ឆ្នាំ២០០២​។ ក្នុង​រយៈ​ពេ​ល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ​អាល់​ប៊ុម​ហ្គេម ‘BTS WORLD’ លក់​បាន​ច្រើន​ជា​ង​ ‘Winter Sonata’ ដល់ទៅ​ជាង​ 95,000 កូពី​។

ភាព​យន្ត​ភាគ​ដ៏មានប្រជា​ប្រិយ​ភាព​នេះ​ល្បី​ខ្លាំង​នៅ​កូរ៉េ​ ហើយ​ឥឡូវ ក្រុម​ BTS បាន​បំបែកកំណត់​ត្រា​របស់​វា​​ដោយ​អាល់​ប៊ុមហ្គេម OST ដែល​មាន​ចំណង​ជើង​ថា​  ‘BTS WORLD’ ​​ ដែល​លក់​ដាច់​ជាង​គេ​នៅ​កូរ៉េ​។​ សូម​ចូល​រួម​អបអរ​ក្រុម BTS !

ប្រភព៖ allkpop

(Number Of Views: 5,009 times)