គេហ​ទំព័រ Gaon បាន​បង្ហាញ​ឈ្មោះ​អាល់​ប៊ុម​ដែល​លក់​ដាច់​ជាង​គេ​របស់​ក្រុម​ចម្រៀង​ស្រី​នៅ​ត្រី​មាស​ទី២ ក្នុង​ឆ្នាំ២០១៩ ហើយ​ឈ្មោះ​របស់​ក្រុម TWICE ​ត្រូវ​បាន​គេ​ឃើញ​ច្រើន​ជាង​គេ​ក្នុង​តារាង​នេះ​។

ពួក​គេ​បាន​គ្រង​ចំណាត់​​ថ្នាក់​លេខ ១ ដោយ​លក់​អាល់​ប៊ុម ‘Fancy You’ បាន​ចំនួនជាង​  360,000 កូពី​ និង​​មាន​ឈ្មោះ ១១ ដង​បន្ថែម​ទៀត​​សម្រាប់​អាល់​ប៊ុម​ដទៃ​ទៀត​របស់​ពួក​គេ​។ ក្រុម​ BLACKPINK បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ២ សម្រាប់​អាល់​ប៊ុម​  ‘Kill This Love’ និង​លេខ ១៤ សម្រាប់​អាល់​ប៊ុម​ ‘Square Up’ ផង​ដែរ​៕

ប្រភព៖ allkpop

(Number Of Views: 329 times)