យោង​តាម​របាយការណ៍​ចេញ​នៅ​ថ្ងៃ​ទី១១ ខែកក្កដា​ បានប្រាប់​ឱ្យ​ដឹង​ថា Park Shin Hye និង​ Yoo Ah In នឹង​ចាប់​ដៃ​គ្នា​បង្ហាញ​ខ្លួន​ក្នុ​ងគម្រោង​ថត​ខ្សែ​ភាព​យន្ត​ថ្មី​ដែល​មាន​ចំណ​ងជើង​ថា​ ​”ALONE” (ចំណង​ជើងបណ្ដោះអាសន្ន​)។ ខ្សែ​ភាព​យន្ដ​នេះ​និយាយ​ពី​ទីក្រុង​មួយ​ដែល​ត្រូវបាន​ទទួល​រង​ការ​ប៉ះទង្គិច​ដោយ​ជម្ងឺ​ឆ្លង​ម្យ៉ាង​​ ហើយ​ប្រ​ជា​ជន​រស់​នៅ​ទី​នោះត្រូវ​ធ្វើ​គ្រប់​វិធី​ដើម្បីរង់​គេច​ពីគ្រោះ​ថ្នាក់​​​។

លោក Yoo Ah In សម្តែង​ជា​តួ Joon Woo ខណៈ​ដែល​កញ្ញា Park Shin Hye សម្តែ​ង​ជា​តួ​ Yoo Bin។ “ALONE” ​គឺ​ជាខ្សែ​រឿង​ដែល​ត្រូវ​បាន​និពន្ធដោយ​ Matt Naylor ហើយមាន​លោក​ Jo Il Hyun គឺ​ជា​អ្នក​ដឹង​នាំ​រឿង​។ “ALONE” គ្រោង​នឹង​ចាប់​ផ្តើមថត​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ៕

ប្រ​ភព៖  soompi

(Number Of Views: 152 times)