Mina ក្រុម TWICE នឹង​ផ្អាក​ពីសកម្មភាព​ជា​មួយ​ក្រុម​មួយ​រយៈ​ដោយ​សារ​បញ្ហា​សុខ​ភាព។ នៅ​ថ្ងៃ​ទី១១ ខែកក្កដា​ ផលិ​តកម្ម​ដែល​គ្រប់​គ្រង​ក្រុម TWICE បាន​ចេញ​សេច​ក្តី​ប្រ​កាស​ថា៖

សួស្តី​អ្នក​ទាំង​អស់​គ្នា​​ នេះ​គឺ​ជា​ផលិ​តកម្ម JYP

Mina បច្ចុប្បន្ន​កំពុង​ប្រ​ឈម​មុខ​ជា​មួយ​បញ្ហា​ខាង​សតិ​អារម្មណ៍​ និង​កើ​តជម្ងឺ​ភ័យ​ខ្លាច​ពេល​ឡើងឆាក​។ 

ទោះបីមិនដឹង​ពី​​រោគ​សញ្ញា​ពិត​ប្រាកដ​​ ប៉ុន្តែយើង​កំពុង​ពិភាក្សា​ជា​មួ​យ​គ្រូ​ពេទ្យ​ជំនាញ​ដើម្បីរក​មូល​ហេតុ​។

បន្ទាប់ពី​ពិភាក្សា​ជាមួ​យ​​ Mina និង​សមាជិក​ក្រុម TWICE ទាំង​អស់​រួច​ យើង​បានធ្វើ​ការ​សម្រេច​ចិត្ត​ថា Mina នឹងផ្អាក​ពីសម្មភាព​ក្រុមមួយ​រយៈ​ដើម្បី​សម្រាក​ព្យា​បាល​។ 

ដូច្នេះ​ហើយ Mina នឹង​មិនបង្ហាញ​វត្ត​មាន​ក្នុង​ការប្រ​គំតន្ត្រី​​ទេសចរណ៍​របស់​ TWICE ដែល​មាន​ឈ្មោះ​ថា “TWICELIGHTS” ទេ​។

យើងចង់​សុំ​ការលើក​ទឹកចិត្ត​ពី​អ្ន​ក​គ្រប់​គ្នា​ផង​ដើម្បី​ឱ្យ Mina មានកម្លាំងចិត្ត​ព្យា​បាល​ជម្ងឺ​ឱ្យ​ឆាប់​ជា​។

អរគុណ“៕

ប្រ​ភព៖  soompi

(Number Of Views: 257 times)