អាល់​ប៊ុម​ទោល​ដំបូង​របស់​ Baekhyun ដែល​មាន​ឈ្មោះថា “City Lights” ទទួល​បានភាព​​ជោគ​ជ័យ​គួ​រឱ្យ​ភ្ញាក់​ផ្អើល​ដោយ​ឈរ​នៅចំណាត់​ថ្នាក់​កំពូល​ក្នុងតារា​ង​ចំណាត់​ថ្នាក់​ចម្រៀង​ជាច្រើន​។ កាល​ពី​មុន​ សមាជិក​ក្រុម EXO រូប​នេះ​បាន​ក្លាយ​ជា​ខ្លួន​ជា​អ្នកចម្រៀង​ទោល​ទី៥ ដែល​អាចលក់​អាល់​ប៊ុម​បាន​រហូត​ដល់​ជាង ១០០.០០០ កូពី​​។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ Baekhyun បាន​បំបែក​កំណត់​ត្រា​ចាស់​របស់​ EXO ដោយ​ដណ្ដើមតំណែង​លេខ​ ១ ក្នុង​តារាង​ iTunes នៅ​ ៦៣ ប្រ​ទេស​ផ្សេងៗ​គ្នា​។​ គេ​ក៏​បាន​ផ្ដួល​ Lay ដោយ​​ក្លាយ​ជា​សមាជិក​របស់​ EXO ដែល​លក់អាល់​ប៊ុម​ទោល​បាន​ច្រើន​ជាង​គេ​។

ជោគ​ជ័យ​ដ៏អស្ចារ្យ​គួ​រឱ្យ​ចាប់​អារម្មណ៍​របស់​ Baekhyun គឺ​គាត់​បានបំបែក​កំណត់​​ត្រា​ថ្មី​ក្នុង​តារា​ង​ Hanteo ក្នុង​នាម​ជា​តារា​ចម្រៀង​ទោល​ដែល​លក់​​អាល់​ប៊ុម​បាន​ច្រើន​ជាង​គេ​នៅ​ថ្ងៃ​ដំបូង​រហូត​ដល់​ទៅ​ជាង​ ២៦០.០០០ កូពី​។ អបអសាទរ​ Baekhyun!

ប្រ​ភព៖  allkpop

(Number Of Views: 200 times)