Lisa ក្រុម BLACKPINK ធ្វើ​ឱ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​នឹង​ស្តាយ​សក់​ពណ៌​ខ្មៅ​របស់​នាង​ខណៈ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​។ ថ្ងៃទី១០ ខែកក្កដា នេះ​គេ​បាន​ប្រទះ​ឃើញ​នាង​នៅ​ព្រលាន​យន្ត​ហោះ Incheon Airport កំពុង​ធ្វើ​ដំណើរ​ទៅប្រទេស​ថៃ​ដើម្បី​ចូល​រួម​កម្មវិធី​ប្រគំ​តន្ត្រី “BLACKPINK 2019 WORLD TOUR [IN YOUR AREA] BANGKOK: ENCORE” របស់​ក្រុម​នេះ​។

ខណៈ​នៅ​ព្រលាន​យន្ត​ហោះ​ តារា​ចម្រៀង​ស្រី​រូប​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ដ​ក​ក​ចំហ​មាត់​មើល​ស្តាយ​សក់​ពណ៌​ខ្មៅ​ថ្មី​ដ៏​ស្រស់ស្អាត​របស់​នាង​។ តាម​សម្តី​មនុស្ស​ជា​ច្រើន​ឱ្យ​ដឹង​ថា Lisa សម្រេច​ចិត្ត​ទៅ​ថៃ​លឿន​មុន​គេ​ដើម្បី​ចំណាយ​ពេល​នៅ​ជាមួយ​នឹង​គ្រួសារ​របស់​នាង​។​

គេ​ឃើញ​តារា​រូប​នេះ​លាប​ម្សៅលើ​ផ្ទៃ​មុខ​ស្តើង​ៗ​ ​ពាក់​អាវ​យឺត​ពណ៌​ស និងស្លៀក​​ខោ​ពណ៌​ខ្មៅ​សាមញ្ញ។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​គេ​ឃើញ​នាង​លែង​ស្តាយ​សក់​ពណ៌​ខ្មៅ​ចាប់​តាំង​ពី​នាង​បាន​បង្ហាញ​ខ្លួន​ក្នុង​សិល្សៈ​ដំបូ​ង។

កន្លង​ទៅ គេ​ល្អែង​ឃើញ​នាង​លាប​សក់​ពណ៌​ទង់​ដែង​ និង​ក្រហម​។ អ្នក​គាំទ្រ​នាង​ទាំង​អស់​បាន​និយាយ​ថា​ឃើញ​នាង​លាប​សក់​ពណ៌​ខ្មៅ​បែប​ធម្មជាតិ​អញ្ចឹង​ពិត​ជាស្អាត​​គួរ​ឱ្យ​ទាក់​ទាញ​​ណាស់​។

បើ​ទោះ​ជា​មិន​មានន​មនុស្ស​ច្រើន​ឃើញ​នាង​លែង​ស្តាយ​សក់​ពណ៌​ខ្មៅ​អញ្ចឹង​ មនុស្ស​ភាគ​ច្រើន​បាន​ភ្ញាក់​ផ្អើល​ ព្រោះ​​ពណ៌​សក់​នេះ​សម​នឹង​ផ្ទៃ​មុខ​របស់​នាង​ខ្លាំង​។

អ្នក​គាំទ្រ​ជា​ច្រើន​សង្ឃឹម​ថា​នាង​នឹង​រីករាយ​ពេល​ទៅ​លេង​ប្រទេស​ថៃ​លើក​នេះ​ដោយ​អាច​ចំណាយ​ពេល​នៅ​ជាមួយ​គ្រួសារ​របស់​នាង​ ក៏ដូច​ជា​ទៅ​ចូល​រួម​កម្ម​វិធីប្រគំ​តន្ត្រី​ជាមួយ​នឹង​អ្នក​គាំទ្រ​ទាំង​​អស់​៕

ប្រភព៖ koreaboo

(Number Of Views: 346 times)