តារា​សម្តែង​ប្រុស Kang Ji Hwan ត្រូវ​បាន​ប៉ូលីស​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​ខ្លួន​នៅ​ថ្ងៃទី១០ ខែកក្កដា ម៉ោង​នៅ​កូរ៉េ​ពី​បទ​សង្ស័យ​ប៉ះ​ពាល់​រាង​កាយ​ស្រីៗ​​ និង​រំលោភ​សេព​សន្ថវៈ​។ តារា​សម្តែង​វ័យ ៤២ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ក្រោយ​សម្តែង​ជា​តួអង្គ​មួយ​ចំនួន​ក្នុង​រឿង​ភាគ​ដូច​ជា ‘Coffee House’ និង​ ‘Monster’។

តាម​សម្តី​មនុស្ស​ជា​ច្រើន​ឱ្យ​ដឹង​ថា Kang Ji Hwan បាន​ផឹក​ស្រា​ជាមួយ​នឹង​មិត្ត​ភ័ក្តិ​ស្រី ២ នាក់​ឈ្មោះ ក និង​ខ កាល​ពីថ្ងៃទី៩ ខែកក្កដា។ បន្ទាប់​មក ពួក​គេ​ក៏​ដេក​លង់​លក់​អស់ Kang Ji Hwan បាន​រំលោភ​នារី ក និង​បំពាន​លើ​រាង​កាយ​របស់​នារី ខ។ Kang បាន​និយាយ​ប្រាប់​ប៉ូលីស​ថា គាត់​មិន​ចាំ​អ្វី​ទាំង​អស់ ព្រោះ​គាត់​ស្រវឹង៕

ប្រភព៖ allkpop

(Number Of Views: 267 times)