BTS និង EXO ​ទទួល​បានការទទួល​ស្គាល់​ពី Dubai Stars។ Dubai Stars គឺ​ជា​គម្រោង​ដែល​ត្រូវ​បាន​បង្កើត​ឡើ​ងដោយ​ EMAAR ក្នុ​ងគោល​បំណង​ទទួល​ស្គាស់​នូវ​ជន​​ល្បី​ល្បាញដែល​ពោពេញ​ទៅ​ដោយ​ទេពកោសល្យ​ និង​មាន​ឥទ្ធពលខ្លាំង​​ចំពោះ​សង្គម​​​ក្នុ​ងផ្នែក​ជា​ច្រើន​ដូច​ជា​៖ តន្ត្រី​ ខ្សែ​ភាព​យន្ត​ សិល្បៈ​ ស្ថាបត្យកម្ម កីឡា​ អក្សរសិល្ប៍ ឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយក្នុ​ងបណ្ដាញសង្គម ការច្នៃប្រឌិត និងការងារសង្គម។ ការ​ផ្តល់​កិត្តិយសនឹង​ធ្វើ​ឡើង​ស្រដៀង​គ្នា​ជាមួយ​ Hollywood’s Walk of Fame ដែល​ឈ្មោះ​អ្ន​ក​ល្បី​ល្បាញ​ទាំង​អស់​នោះ​ត្រូវ​ចារក្នុ​ងថ្ម​កញ្ចក់​តាមដង​​ផ្លូវក្នុង​មហា​វិថី​ Sheikh Mohammed bin Rashid នៃ​ទី​ក្រុង​ Dubai។

យោង​តាមការ​ប្រ​កាស​របស់​ Dubai Stars បានប្រាប់​ឱ្យ​ដឹង​ថា​ ​​តារា​ល្បីៗ​ប្រ​មាណ ៤០០នាក់​ នឹង​បង្ហាញ​ខ្លួន​ក្នុ​ងកម្ម​វិធី​បើក​សម្ភោធ​នៅ​ខែតុលា​​ ដោយ​ក្នុង​នោះបួក​រួម​ទាំង​ Dwayne Johnson, Jackie Chan, និង Rukha Khan ជា​ដើម​។ លោ​ក​អ្នក​អាច​ចូល​រួមបោះឆ្នោត​ឱ្យ​តារា​ក្នុ​ងដួង​ចិត្ត​ (រហូត​ដល់​ថ្ងៃ​ទី៣១ ខែកក្កដា​) តាម​រយៈ​វេសាយ​ The Dubai Stars

ប្រ​ភព៖  soompi

(Number Of Views: 570 times)