មុខ​ដ៏​ស្រស់​ស្អាត​របស់​កំលោះ​ V មិនរើស​របស់​លម្អ​ខ្លួន​ទេ​។ ថ្មីៗនេះ ​ក្រុម​ចម្រៀង​ BTS បាន​ទៅ​ធ្វើ​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍ពិភព​លោក​ Love Yourself: Speak Yourself ​នៅ​ Osaka ក្នុងប្រទេស​ជប៉ុន​ ដែល​ជា​ពេល​កំលោះ​ទាំង​នេះ​បាន​ច្រៀង​ចម្រៀង​ល្បីៗប៉ុន្មាន​បទ​​របស់​ពួក​គេ​។

ដូច​សព្វ​ដង សមាជិក​នីមួយៗ​លេច​ធ្លោ​ដោយ​សារ​ស្តាយ​ និង​ជម្រើស​ម៉ូត​សម្លៀក​បំពាក់​រៀង​ៗ​ខ្លួន​របស់​ពួក​គេ​ ប៉ុន្តែជា​ពិសេស​ ​កំលោះ V បាន​លេច​ធ្លោ​ជាង​គេ​ដោយ​សារ​គ្រឿង​លម្អ​ខ្លួន​មួយ​នេះ​។ អំឡុង​ពេល​ការ​បង្ហាញ​ខ្លួន​ច្រៀង​លើ​ឆាក​មួយ​ក្នុង​ចំណោម​ការ​សម្តែង​ផ្សេងៗ​ទៀត​ V បាន​បង្ហាញ​ខ្លួន​ដោយ​ពាក់​បូ​ពណ៌​ខ្មៅ​ដែល​ស៊ី​គ្នានឹង​​ឈុត​ខោ​អាវ​របស់​គាត់​​។

ចំណុច​ដែល​គួរ​ឱ្យ​សរសើរ​គាត់​នោះ​គឺ​ទើប​តែ​ពាក់​បូ​នេះ​ដំបូងសោះ​​ ​វា​មើល​ទៅ​សម​នឹង​ទម្រង់​មុខ​របស់​គាត់​បាត់​​ទៅហើយ​។​ ក្រៅ​ពី​នឹង​ បូ​ពណ៌​ខ្មៅ​នេះ​បាន​ធ្វើ​ឱ្យ​រាង​អក្សរ​ T (ចំណុច​ចាប់​ពី​ថ្ងាស​ស្តាំ​ទៅ​ឆ្វេង​ និង​ចុះ​តាម​ច្រមុះ​ទៅ​ក្រោម​) នៅ​លើ​ផ្ទៃ​មុខ​របស់​គាត់​មើល​ទៅ​កាន់​តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដោយ​វា​បាន​ធ្វើ​ចិញ្ចើម​ និង​ច្រមុះ​របស់​គាត់​​កាន់​តែ​មាន​ភាព​ទាក់​ទាញ​។

ដោយ​មាន​ទឹក​មុខ​គួរ​ឱ្យ​ទាក់​ទាញ​នៅ​ផ្នែក​ខាង​លើ​ V មើល​ទៅ​ដូច​ជា​តួ​អង្គ​តុក្កតា​ក្បាច់​គុន​ដែល​ទើប​តែ​ចេញ​ពី​ខាង​ក្នុង​សៀវ​ភៅ​រឿង​ព្រេង​និទាន​មួយ​អញ្ចឹង​។

​ ដូច​មុន​ដែរ​ ព្រោះ​តែ​កំលោះ​នេះ​លេច​ធ្លោ​ស្ទើ​រ​តែក្នុង​​គ្រប់​ឈុត​ខោ​អាវ​ លើក​នេះ​ក៏ V បញ្ជាក់​ថា​មុខ​របស់​គាត់​ស្អាត​សម​នឹងគ្រប់​ឈុត​ខោ​អាវ​ និង​គ្រឿង​លម្អ​ខ្លួន​ទាំង​​អស់​៕

ប្រភព៖ koreaboo

(Number Of Views: 899 times)